ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែក ដាច់ជើងមនុស្សម្នាក់ ក្នុងការវាយប្រហារនៅខេត្តភាគខាងត្បូង ថៃ
មនុស្ស២នាក់បានរងរបួស ក្នុងនោះមានម្នាក់ត្រូវដាច់ជើង ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ ខណៈគេដឹងថា នេះគឺជាស្នាដៃរបស់ក្រុមបះបោរផ្តាច់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារទី២៦ខែសីហាឆ្នាំ២០២៥ នៅអណ្តូងរ៉ែរបស់ក្រុមហ៊ុន Asia Mining Industry Co., Ltd ស្ថិតក្នុងភូមិ៣ ឃុំ Chang Phueak ស្រុក Cha Na។
តាមសេចក្តីរាយការណ៍របស់ Khaosod, កម្មករទាំងពីរបានចូលទៅសម្អាតតំបន់ដែលរងការវាយប្រហារដោយក្រុមផ្តាច់ខ្លួនកាលពីចុងសប្តាហ៍ ប៉ុន្តែក្នុងប្រតិបត្តិការបោសសម្អាតនោះ មានម្នាក់បានដើរទៅយកឧបករណ៍ បែរជាជាន់គ្រាប់បែកដែលបង្កៃទុក បណ្តាលឲ្យផ្ទុះដាច់ជើងតែម្តង ខណៈម្នាក់ទៀតរបួសដោយអំបែងគ្រាប់។

សូមជម្រាបថា អណ្តូងរ៉ែនេះជាកន្លែងដែលក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃ វាយប្រហារដុតកម្ទេច បំផ្លាញរថយន្តធុនធំចំនួន១០គ្រឿង កាលពីថ្ងៃសុក្រទី២២ខែសីហា។
ការវាយប្រហារនោះបានគូសបញ្ជាក់ពីស្ថានភាពកាន់តែចលាចលនៅភាគខាងត្បូងប្រទេសថៃ ស្របពេលអំពើហិង្សាពីសំណាក់ក្រុមបេះបោរកាន់តែធ្ងន់ធ្ងរទៅៗហើយ។

ហេតុការណ៍ចុងក្រោយនេះទៀតសោត កើតឡើងបន្ទាប់ពីក្រុមផ្តាច់ខ្លួន បើកការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តកំណត់គោលដៅលើប៉ុស្តិ៍សន្តិសុខក្នុងស្រុក Tak Bai នៃខេត្ត Narathiwat បណ្តាលឲ្យមន្រ្តី៤នាក់រងរបួស។
មុនការវាយប្រហារនោះ ក្រុមផ្តាច់ខ្លួនភាគខាងត្បូង ក៏បំផ្ទុះគ្រាប់បែកនៅរោងចក្រក្នុងស្រុក Waeng នៃខេត្ត Narathiwat ដដែលនេះផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បន្តធ្វើសកម្មភាពក្នុងខេត្តចំនួន២
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


