ព័ត៌មានអន្ដរជាតិ
ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បន្តធ្វើសកម្មភាពក្នុងខេត្តចំនួន២
ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃ បានបន្តធ្វើសកម្មភាពនៅក្នុងខេត្តចំនួន២គឺ Narathiwat និង Pattani បង្កភាពចលាចលថ្មីទៀត។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥ ក្រុមបះបោរបានកម្ទេចកាមេរ៉ាសន្តិសុខចំនួន៣គ្រឿងនៅខេត្ត Narathiwat និង២គ្រឿងនៅខេត្ត Pattani ព្រមទាំងដុតបំផ្លាញទ្រពសម្បត្តិរដ្ឋនានាផងដែរ។
ការវាយប្រហារថ្មីនេះ គូសបញ្ជាក់ពីភាពវឹកវរមិនធូរស្រាល នៅខេត្តភាគខាងត្បូងប្រទេសថៃ ដែលញាំញីដោយអំពើហិង្សាផ្តាច់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ការវាយថ្មីបំផុតកើតឡើងកាលពីថ្ងៃសុក្រទី២២ខែសីហា នៅពេលក្រុមផ្តាច់ខ្លួន ដុតកម្ទេចនិងបំផ្លាញរថយន្តធុនធំចំនួន១០គ្រឿង ក្នុងខេត្ត Narathiwat។

ក្នុងហេតុការណ៍នោះ ជនបេះបោរមួយក្រុម បានបើកការវាយប្រហារនៅអណ្តូងរ៉ែរបស់ក្រុមហ៊ុន Asia Mining Company Limited ក្នុងឃុំ Chang Phueak នៃស្រុក Cha Na។
មុននោះទៀត ក្រុមផ្តាច់ខ្លួន ក៏បំផ្ទុះគ្រាប់បែកក្នុងរថយន្តកំណត់គោលដៅលើប៉ុស្តិ៍សន្តិសុខក្នុងស្រុក Tak Bai នៃខេត្ត Narathiwat បណ្តាលឲ្យមន្រ្តី៤នាក់រងរបួសផងដែរ។
មិនត្រឹមប៉ុណ្ណឹង ក្រុមផ្តាច់ខ្លួនភាគខាងត្បូង ថែមទាំងបំផ្ទុះគ្រាប់បែកនៅរោងចក្រក្នុងស្រុក Waeng នៃខេត្ត Narathiwat ដដែលនេះទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បើកការវាយប្រហារក្នុងខេត្ត Narathiwat
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


