Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកបក្សភឿថៃ ១០នាក់ ងាកទៅគាំទ្រ Anutin ឲ្យក្លាយជានាយករដ្ឋមន្ត្រី

បានផុស

នៅ

ក្នុងសន្និសីទសារព័ត៌មានកាលពីរាត្រីថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ មេបក្សភូមិចៃថៃ លោក ​Anutin Charnvirakul បានប្រកាសពីការប្រជែងតំណែងនាយករដ្ឋមន្ត្រីថៃ ដោយបញ្ជាក់ថា លោកទទួលបានការគាំទ្រពីសំណាក់សមាជិកបក្សភឿថៃ ចំនួន១០នាក់រួចទៅហើយ ប៉ុន្តែមិនបញ្ចេញឈ្មោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Khaosod)

សន្និសីទនេះធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជាផ្លូវការដោយរកឃើញថា កូនស្រីលោកថាក់ស៊ីន រូបនេះ រំលោភក្រមសីលធម៌ធ្ងន់ធ្ងរ ជុំវិញសារសំឡេងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Anutin អះអាងថា លោកក៏ទទួលការគាំទ្រនិងឯកភាពលើលក្ខខណ្ឌមួយចំនួនជាមួយគណបក្សប្រជាជនថៃផងដែរ ក្នុងការជួយឲ្យលោកឈ្នះសំឡេងគ្រប់គ្រាន់ដើម្បីបានតំណែងនាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃ ប៉ុន្តែក្រោយមក គណបក្សប្រជាជនក៏ច្រានចោលវិញ។

(រូបថត៖ Khaosod)

យ៉ាងណា តាមការផ្សាយរបស់ Khaosod, លោកបានបង្ហើបថា តាមពិតទៅលោកត្រៀមខ្លួនកាន់តំណែងនេះតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ហើយឥឡូវមានជំនឿយ៉ាងមុតមាំថា លោកមានការគាំទ្រគ្រប់គ្រាន់ពីសភា ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។

សូមជម្រាបជាថ្មី លោកស្រី ផែថងថាន ត្រូវបានតុលាការធម្មនុញ្ញ សម្រេចក្នុងសំឡេង ៦-៣ ដកតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ហើយក្រោយមក គេឃើញមានបេក្ខជនលេចធ្លោចំនួន៥រូប ដែលអាចចូលខ្លួនជំនួសកន្លែងនេះ។

(រូបថត៖ Khaosod)

អ្នកទាំង៥មានដូចជា៖ លោក Anutin Charnvirakul (គណបក្សភូមិចៃថៃ), លោក Chaikasem Nitisiri (គណបក្សភឿថៃ), លោក Prayut Chan-o-cha (គណបក្សថៃរួបរួមជាតិ), លោក Pirapan Salirathavibhaga (គណបក្សថៃរួបរួមជាតិ) និងលោក Jurin Laksanawisit (គណបក្សប្រជាធិបតេយ្យ)៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បេក្ខជន៥រូប អាចក្លាយជានាយករដ្ឋមន្ត្រីថៃ ក្រោយ ផែថងថាន ធ្លាក់តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម