ព័ត៌មានអន្ដរជាតិ
សឹងមួយប្រទេសថៃ បន្តជួបគ្រោះធម្មជាតិដ៏កាចសាហាវ រួមទាំងបាក់ដីភ្នំនិងរន្ទះបាញ់
ថៃបានចេញការព្រមានអំពីគ្រោះធម្មជាតិដ៏កាចសាហាវ ដែលនឹងវាយប្រហារខេត្តសឹងមួយប្រទេស ចាប់ពីថ្ងៃអង្គារទី២ខែកញ្ញាទៅ។

តាមការផ្សាយរបស់ Khaosod, នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសថា ខេត្តចំនួន៥១ បូករួមទាំងទីក្រុងបាងកកផងដែរ នឹងកើតមានភ្លៀងធ្លាក់ជញ្ជ្រំខ្លាំងបំផុត ទឹកជំនន់ធ្ងន់ធ្ងរ រន្ទះបាញ់និងបំណាក់ដីភ្នំដ៏កាចសាហាវ ចាប់ពី២៤ម៉ោងក្រោយទៅ។
កន្លែងដែលរងការវាយប្រហារខ្លាំងជាងគេនៅតែជាតំបន់ភាគខាងជើង ដែលមានដូចជាខេត្ត Hong Son, Chiang Mai, Lamphun, Lampang, Phrae, Uttaradit, Sukhothai, Tak, Kamphaeng Phet, Phitsanulok, Phichit និង Phetchabun។

ក្រៅពីនេះ តំបន់ដែលរងការវាយប្រហារធ្ងន់ធ្ងរផ្សេងទៀតមាននៅភាគកណ្តាលចំនួន១០ខេត្ត, ប៉ែកអាគ្នេយ៍៨ខេត្ត, ប៉ែកនិរតី៥ខេត្ត, ប៉ែកឦសាន១៨ខេត្ត និងប៉ែកខាងកើត៨ខេត្ត។
គ្រោះធម្មជាតិនេះគឺបណ្តាលមកពីឥទ្ធិពលនៃព្យុះ ណងហ្វា ដែលនៅតែបន្តគ្របដណ្តប់និងបង្កទុក្ខវេទនាដល់ប្រទេសថៃ ហើយគេរំពឹងថា វានឹងបន្តវាយប្រហារដល់ចុងសប្តាហ៍។

មុននេះdErព្យុះ ណងហ្វា បានវាយប្រហារខ្លាំងក្លាលើប្រទេសថៃ ដោយឥទ្ធិពលរបស់វា បង្អុរភ្លៀងធ្លាក់ បង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន៦ ដូចជា Chiang Mai, Mae Hong Son, Phitsanulok, Phetchabun និង Sukhothai ធ្វើឲ្យពលរដ្ឋជាង ៥ ០០០នាក់ រងទុក្ខ។
នៅស្រុក Lom Kao នៃខេត្ត Phetchabun, ទឹកជំនន់បានជន់លិចក្នុងកម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ ដោយបំផ្លាញផ្ទះសម្បែងពលរដ្ឋ និងរំខានដល់ប្រតិបត្តិការជួយសង្គ្រោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនទាន់ធូរទេ! ខេត្តថៃចំនួន ២៩ នៅតែប្រឈមគ្រោះទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ ដោយសារព្យុះ ណងហ្វា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


