Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរក្នុងប្រទេសមីយ៉ាន់ម៉ា

បានផុស

នៅ

យោងតាមក្រសួងកិច្ចការមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (MOHADM) និងអ្នកជំនាញអាកាសធាតុប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះមហន្តរាយធម្មជាតិក្នុងសប្តាហ៍នេះ ដោយសារតែខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបដែលកំពុងវិវដ្តលើឈូងសមុទ្រ Bengal ។

បំណាក់ដីក្នុងរដ្ឋ Shan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ខ្យល់បក់ខ្លាំង និងផ្គររន្ទះទូទាំងប្រទេសមីយ៉ាន់ម៉ា ពិសេសនៅតំបន់ MagwayBago, Yangon, Ayeyarwady និង តំបន់Tanintharyi ក៏ដូចជានៅរដ្ឋChin, Karen, Kayah, Rakhine, និងរដ្ឋ Mon។

បាក់ស្ពាននៅក្រុង Pyay

អាជ្ញាធរមីយ៉ាន់ម៉ាបានព្រមានអំពីទឹកជំនន់ភ្លាមៗ បំណាក់ដី និងការបាក់ច្រាំងទន្លេ ជាពិសេសនៅតំបន់ដីសណ្ដ និងតំបន់ខ្ពង់រាប។ នៅ​ក្រុង Pyay ផ្នែក​នៃ​ផ្លូវ​ក្រោម​ស្ពាន​ Nawaday ​បាន​បាក់​កាលពី​ថ្ងៃ​ទី​១ កញ្ញា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយតប​បន្ទាន់ ។ ជាមួយគ្នាសកម្មភាពព្យុះស៊ីក្លូននៅជិតព្រំដែនថៃ និងរដ្ឋKayah ក៏រួមចំណែកដល់លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផងដែរ។

ប្រជាពលរដ្ឋនៅតាមតំបន់ហានិភ័យខាងលើត្រូវបានជំរុញឱ្យត្រៀមលក្ខណៈសម្រាប់ការរំខានដល់ការដឹកជញ្ជូនដែលអាចកើតមាន ការខូចខាតដំណាំ និងការខូតខាតហេដ្ឋារចនាសម្ព័ន្ធ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម