Connect with us

ព័ត៌មានអន្ដរជាតិ

​នាយក​រដ្ឋមន្ត្រី​ថៃ Anutin លាតត្រដាង​ពី​ទំហំ​ទ្រព្យ​សម្បត្តិ​​ទាំង​អស់​របស់​លោក

បានផុស

នៅ

លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មី​របស់​ប្រទេសថៃ បាន​ប្រកាស​ពី​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក ដែល​មាន​សរុបចំនួន ៣,៩​ពាន់លានបាត (ប្រហែល ១២៤​លានដុល្លារអាមេរិក) ដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយគិតត្រឹមថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០២៥ ដែល​ការ​លាតត្រដាង​នេះ​គឺ​ជា​តម្រូវការ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ថៃ។

លោក Anutin Charnvirakul (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anutin Charnvirakul គឺជាមហាសេដ្ឋីសំណង់ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ និងធ្លាប់ធ្វើជាប្រធានក្រុមហ៊ុន Sino-Thai Engineering ដែលជាក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់ប្រទេសថៃ។

ក្នុងចំណោមទ្រព្យសម្បត្តិរបស់គាត់មានដូចជា៖

  • យន្តហោះឯកជន៣​គ្រឿង
  • ទូកល្បឿន​​លឿន​២​​គ្រឿង
  • អចលនទ្រព្យដ៏ប្រណីត​មួយ​កន្លែង​នៅទីក្រុងបាងកក
  • លុយ​ ១,០៩​ពាន់លានបាត ជា​ប្រាក់​សុទ្ធ និង​​ប្រាក់បញ្ញើនៅ​គណនីធនាគារជាង២០
  • ការវិនិយោគ​​តម្លៃប្រហែល ៦៥៥លានបាត
  • ដីមួយចំនួន
  • រថយន្តទំនើបចំនួន ៤​គ្រឿង
  • នាឡិកា២២​គ្រឿង
  • បន្ដោង​ប្រណិត ២៤​គ្រាប់
  • ប៉សឺឡែន Benjarong របស់​ខ្សែ​រាជវង្ស​ ដែល​មានអាយុកាលតាំងពីសតវត្សទី​១៣​

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃទី៥​ខែ​កញ្ញា សភាបានបោះឆ្នោតជ្រើសរើសលោក Anutin មេដឹកនាំគណបក្ស Bhumjaithai ជានាយករដ្ឋមន្ត្រី​ទី​៣២​របស់ប្រទេសថៃ។ ការ​ជាប់​ឆ្នោត​នេះ បាន​មក​ពី​ការគាំទ្រពីគណបក្សប្រជាជន ដែលបានទាមទារ​​ឲ្យ​លោករំលាយសភាក្នុងរយៈពេល ៤​ខែ និងធ្វើប្រជាមតិសម្រាប់រដ្ឋធម្មនុញ្ញថ្មី។ លោក Anutin ធ្លាប់​បាននិយាយថា គោលដៅរបស់លោក​គឺដើម្បីប្រគល់អំណាចជូនប្រជាជន និងដឹកនាំប្រទេសថៃតាមរយៈការផ្លាស់ប្តូរដ៏ខ្លីមួយ នៅ​មុន​ការបោះឆ្នោតថ្មី។

ជ័យជម្នះរបស់លោកកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញ បានដកតំណែង​អតីតនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៩ខែសីហា ពីបទបំពានច្បាប់ក្រមសីលធម៌ក្នុងការហៅ​ទូរសព្ទ​ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។ លោកស្រី ផែថងថាន គឺជានាយករដ្ឋមន្ត្រីថៃទី៥ ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែងក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម