កីឡា
ក្លិប Barcelona សម្រេចចិត្តនឹងទិញផ្តាច់ Rashford ពី Man United ហើយ
ក្លិបអ្នកមានបុណ្យ FC Barcelona បានធ្វើការសម្រេចចិត្តរួចរាល់អំពីអនាគតរបស់កីឡាករ Marcus Rashford ដោយពួកគេគ្រោងនឹងទិញផ្តាច់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះពី Manchester United នៅចុងបញ្ចប់រដូវកាលនេះ។

Rashford នៅរដូវកាល ២០២៥-២០២៦ ត្រូវបាន Barcelona ខ្ចីជើងពី Man United មួយរដូវកាលអមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក។ យ៉ាងណា ចាប់តាំងពីផ្លាស់មកកាន់ទឹកដី អេស្ប៉ាញ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ដោយការបង្ហាញខ្លួនលើទីលានសរុបចំនួន ១១ ប្រកួត រូបគេរកបាន ៣ គ្រាប់ និង ៥ បញ្ជូន (assists)។
ក្រោយបង្ហាញសមត្ថភាពល្អបែបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ Barcelona ក៏ដូចជាគ្រូបង្វឹកលោក Hansi Flick ពេញចិត្តលើ Rashford ជាខ្លាំង។ ថ្មីៗនេះសារព័ត៌មាន អេស្ប៉ាញ SPORT បានចុះផ្សាយថា ក្លិប Barcelona បានត្រៀមរួចរាល់ហើយ ដើម្បីទិញផ្តាច់យក Rashford នៅរដូវកាលក្រោយ ទោះបីជាមានការជជែកអំពីតម្លៃខ្លះ ដោយសារតែស្ថានភាពវិបត្តិហិរញ្ញវត្ថុក៏ដោយ។

ប្រភពដដែលបានបន្ថែមថា Barcelona អាចមានលទ្ធភាពទិញផ្តាច់យក Rashford ក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក តាមអ្វីដែល Man United ចង់បាន ប៉ុន្តែរឿងប្រាក់ឈ្នួល Rashford ទំនងនឹងត្រូវកាត់បន្ថយ ដោយរូបគេនឹងមិនអាចទទួលបានដូចនៅ Man United ដែលទទួលបានក្នុងមួយសប្តាហ៍ចំនួន ៤២.៣២ ម៉ឺនដុល្លារអាមេរិកឡើយ។
ងាកមកកាន់ Rashford ដែលជាសមីកីឡាករផ្ទាល់វិញ ក៏មិនមានការស្តាយក្រោយក្នុងការចាកចេញពី Man United ផ្លាស់មកកាន់ Barcelona ដែរ ហើយតាមសម្តី ដែលគេធ្លាប់និយាយកន្លងមក គឺរូបគេចង់លេងនៅទឹកដី អេស្ប៉ាញ ឱ្យបានច្រើនរដូវកាល តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


