ព័ត៌មានអន្ដរជាតិ
ក្រុមបះបោរភាគខាងត្បូងថៃ មិនបន្ធូរដៃ ដោយបំផ្ទុះគ្រាប់បែក ៣គ្រាប់ទៀត នៅខេត្ត Yala
រឹតតែខ្លាំងទៅហើយ! ក្រុមបះបោរភាគខាងត្បូងថៃ បានបើកការវាយប្រហារជាបន្តទៀតមិនបន្ធូរដៃសោះ ដោយកាលពីរាត្រីថ្ងៃអង្គារទី៧ខែតុលាឆ្នាំ២០២៥ ពួកគេបានបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់ នៅក្នុងខេត្ត Yala។

តាមការផ្សាយរបស់ Khaosod, ការវាយប្រហារកើតឡើងនាវេលាម៉ោង៩:២៤នាទីយប់ នៅមុខមជ្ឈមណ្ឌលយុវជនក្រុង Yala ក្នុងស្រុក Muang ប៉ុន្តែមិនមានការបញ្ចេញរបាយការណ៍អំពីមនុស្សស្លាប់ឬរបួសនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជំនាញមិនប្រាប់លម្អិតអំពីការវាយប្រហារនេះឡើយ ដោយគ្រាន់តែបង្ហើបថា ពួកគេកំពុងបើកការស៊ើបអង្កេត ហើយព្រមានដល់ពលរដ្ឋកុំទៅកន្លែងកើតហេតុឬចេញពីផ្ទះបើមិនចាំបាច់ និងស្នើសុំឲ្យចូលរួមសហការជាមួយសមត្ថកិច្ច។
ការបំផ្ទុះគ្រាប់បែកថ្មីនេះ គូសបញ្ជាក់ពីស្ថានភាពកាន់តែវឹកវរនៅភាគខាងត្បូងប្រទេសថៃ ដែលកើតមានការវាយប្រហារសឹងរាល់ថ្ងៃទៅហើយ បង្កជាភាពចលាចលនិងអសន្តិសុខ។

កាលពីអធ្រាត្រថ្ងៃចន្ទឈានចូលថ្ងៃអង្គារ ក្រុមផ្តាច់ខ្លួនក៏បំផ្ទុះគ្រាប់បែកក្នុងខេត្ត Pattani ផងដែរ ដោយសកម្មប្រយុទ្ធមួយក្រុមមានគ្នា៥ទៅ៦នាក់ បានចាប់ចងនិងប្លន់យកកាំភ្លើងពីឆ្មាំសន្តិសុខនៅឯសាកលវិទ្យាល័យ Fatoni ក្នុងស្រុក Yarang រួចក៏បំផ្ទុះទូ ATM របស់ធនាគារ Islamic Bank នៅក្បែរនោះ។
មុននោះមួយថ្ងៃ ក្រុមចោរ ក៏ចូលប្លន់ហាងមាសដោយប្លន់គ្រឿងអលង្ការតម្លៃជាង ១លានដុល្លារអាមេរិកផងដែរ ក្នុងខេត្ត Narathiwat។
តាមរបាយការណ៍សមត្ថកិច្ច, ពួកគេមានគ្នា១០នាក់ ចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok។ ក្រោយប្លន់បានសម្រេច ពួកគេក៏ធ្វើដំណើរតាមផ្លូវក្នុងឃុំ Sakor នៃស្រុក Waeng ដើម្បីឆ្លងដែនចូលទៅក្នុងប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគខាងត្បូងថៃក៏រឹតតែវឹកវរដែរ ខណៈក្រុមផ្តាច់ខ្លួនបើកការវាយប្រហារសឹងរាល់ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


