សេចក្ដីជូនដំណឹង
លោក សុខ សម្បត្តិ ផ្ញើសារជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសប្រារព្ធពិធីខួបកំណើត
សារលិខិតគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៥៣-ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១!

ក្នុងឱកាសជយមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដ៏ប្រសើរថ្លៃថ្លាខាងមុខនេះ លោក សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងអភិបាលរង ព្រមទាំងមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងអស់ បានសម្ដែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏មមាញឹកក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ជាពិសេសបានស្ថាបនាមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ នានាជាច្រើន សំដៅលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព្រមទាំងការផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងការគាំពារស្ត្រី និងទារកក្នុងពេលមានគភ៌រហូតដល់សម្រាលមាតុភាព។


-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


