Connect with us

វប្បធម៌ ជំនឿ

ដើមចមនៃពិធីបុណ្យភ្ជុំបិណ្ឌ និងមូលហេតុប្រជាជនខ្មែរកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធធ្វើឡើងរាល់ឆ្នាំ

បានផុស

នៅ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ ៖

គម្ពីរ បេតវត្ថុ ៖ បកស្រាយពីរឿងប្រេត

គម្ពីរអានិសង្ឃបិណ្ឌ ៖ និយាយអំពីផលនៃការធ្វើបុណ្យ

គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ ៖ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែលជាប់​ទាក់ទង​មក​ដល់​សព្វថៃ្ង​គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជាដើម។

រូបភាពពី Google
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមានព្រះថេរមួយអង្គឈ្មោះ ព្រះ​ឧបគុត្តសេ្ថរ ​លោកមាន​អំណាច​ ​មានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែល​ពោរពេញដោយភ្លើងឆេះសន្ធោសន្ធៅ​ក្ដៅ​ខ្លាំង ប៉ុនែ្ត​ដោយ​ឥទ្ធិពលរបស់​លោក ក៏​មាន​លេចចេញនូវផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួចលោក​ក៏​គង់​នៅ​លើ​ផ្កាឈូក​នោះ ហើយផ្កាឈូកនោះក៏​ហោះ​កាត់ស្ថាននរក ដែលធើ្វឲ្យព្រះអង្គ​ត្រជាក់​ស្រួល មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ភ្លើង​កម្ដៅ​ស្ថាននរក​ឡើយ។

រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោកនិមន្តទៅភ្លាម ក៏ធ្វើឲ្យពួកសត្វនរកទាំង​នោះ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ពួកសត្វនរកទាំងនោះមានការកោតខ្លាច នូវភាព​អស្ចារ្យ​នេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមកអបអរសាទរ ហើយសួរអំពីឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បានពន្យល់សម្ដែង​ធម៌‌​ទេសនា​ឲ្យ​ពួក​សត្វ​នរក​ទាំងនោះស្តាប់ ក្រោយមក​ លោកក៏បានលាត្រឡប់មក​ស្ថាន​មនុស្ស​វិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា៖ “ទូលព្រះបង្គំទាំងអស់គ្នា សព្វថៃ្ង​នេះ​លំបាក​វេទនាណាស់ ណា​កម្តៅ​ភ្លើង​នរក ណា​អត់អាហារ មិនដែល​មាន​សាច់​សាលោហិត​ណា​លើក​យកអាហារភោជន ឬបច្ច័យ​បួន​មក​ឧបត្ថម្ភ​ខ្ញុំម្តងណាទេ គឺខ្ញុំ​អត់ឃ្លាន​​ខ្លាំង​ណាស់ រោគាព្យាធិ ជំងឺ​តម្កាត់​ក៏​មានច្រើនដែរ អ៉ីចឹងបើតេជគុណ​និមន្ត តទៅ​ស្ថាន​មនុស្ស​លោក​វិញ សូម​ព្រះតេជគុណ​មេត្តា​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ញាតិមិត្ត ម៉ែឪ ជីដូនជីតារបស់​ខ្ញុំធ្វើបុណ្យនិមន្ត​ព្រះសង្ឃ មកដាក់បិណ្ឌឬ​កាន់បិណ្ឌ​ផង រួចហើយ​ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បី​ឲ្យ​បានផល ជួបឧបត្ថម្ភឲ្យបាន​ឆែ្អត​ស្កប់ស្កល់ ​បាត់​ទុក្ខ​វេទនា​តទៅ ”។

ព្រះឧបគុត្តតេ្ថរក៏នាំ​យក​បណ្តាំ​ទាំង​នោះ ទៅ​ក្រាប​បង្គំ​ទូល​សេ្តចនាពេលនោះទៅ។ គ្រាន់​តែ​ថ្វាយ​ព្រះពរ​ប៉ុណ្ណឹង ​ស្ដេច​ក៏​ធ្វើ​ជា​ចុតហ្មាយ ​(សំបុត្រ) ផ្សព្វផ្សាយ​ដល់​ប្រជារាស្ត្រ​គ្រប់ៗគ្នា ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុងរដូវវស្សា ដោយ​ផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះ​ហើយ ដែលនាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះ រហូតមក​ដល់​សព្វថៃ្ង​នេះ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជនខែ្មរក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ប្រេតបុគ្គលជាឪពុកម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថាន​ទៅ ហើយមិនដឹងជា​ទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើតាមអត្ថបទរបស់ លោក សុង ស៊ីវ វិញ​ ការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ ៖

ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល ( ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)

ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។

ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ ទាំងការធ្វើនំគម អន្សម ពេញទូទាំងកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

រូបភាពពី Google

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាក ដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក​បេតជនញាតិ និងញាតិទាំង ៧ សណ្ដាន ព្រមទាំងតំណញាតិច្រើន​មហាកប្បនោះផងដែរ ។តាមរយៈអនុភាព នៃ​សង្ឃគតាទក្ខិណាទាន ដែល​រស់​រងទុក្ខវេទនា កើត​ជា​ប្រេត​មាន​កម្មពៀរ ជាប់​ទោសធ្ងន់ រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ wikipedia

ចុចអាន៖ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីរបស់ពលរដ្ឋខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៦ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម