វប្បធម៌ ជំនឿ
ភ្ជុំបិណ្ឌមានអត្ថន័យ ៣ សំខាន់ខ្លាំង ចំពោះពុទ្ធសាសនិកខ្មែរគ្រប់ៗរូប
ប្រជាជនកម្ពុជាគ្រប់រូបប្រាកដជាបានដឹងច្បាស់ ពីបុណ្យប្រពៃណីមួយនេះ និងបានចាត់ទុកថា ជាបុណ្យដែលមិនអាចអាក់ខានបានឡើយ។
ភ្ជុំបុណ្យមានប្រវត្តិយូរអង្វែងណាស់មកហើយ ចំពោះអត្ថន័យវិញក៏សំខាន់ខ្លាំង សម្រាប់ពលរដ្ធកម្ពុជាគ្រប់ៗគ្នាដែរ ។

១ ជាថ្ងៃមួយដែលប្រជាជនកម្ពុជាគោរពដល់បុព្វបុរសរបស់ខ្លួន
ការបួងសួងថ្វាយដល់បុព្វបុរស ឬដូនតាជំនាន់មុន ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដែលមានជំនឿបែបព្រះពុទ្ធសាសនា។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យដ៏ពិសេសមិនអាចកាត់ថ្លៃបាន សម្រាប់ឲ្យប្រជាជនទាំងអស់អាចមកធ្វើបុណ្យដល់ទៅ ១៥ ថ្ងៃ ជាពិសេសគឺដើម្បីសាងបុណ្យកុសលថ្មី លុបលាងកម្មធ្លាប់ធ្វើដោយចេតនាឬអចេតនា និងចម្អិនអាហារជាតង្វាយសម្រាប់ញាតិសន្ដានដែលបានស្លាប់ ៧ ជំនាន់។
២ បង្ហាញពីការគោរពដល់ព្រះសង្ឃ

ក្នុងរយៈពេល ១៤ ថ្ងៃដំបូងនៃបុណ្យភ្ជុំបិណ្ឌ ប្រជាជនខ្មែរគ្រប់រូបនឹងធ្វើម្ហូបប្រគេនដល់ព្រះសង្ឃ ហើយក៏ចែកចាយទានដល់អ្នកខ្សត់ខ្សោយជាងខ្លួន ដើម្បីបានមគ្គផលដល់ខ្លួនគេ និងបានដល់ដូនតាផងដែរ។
៣ ជាការជួបជុំសាមគ្គីគ្នាទៅវិញទៅមក

ភ្ជុំបិណ្ឌគឺជាពេលវេលាដ៏ពិសេស សម្រាប់ឲ្យពលរដ្ធកម្ពុជាគ្រប់គ្នា អាចមកជួបជុំគ្រួសារនិងញាតិមិត្តជិតឆ្ងាយ ដែលបានឃ្លាតកាយចាកចោលស្រុកកំណើតអស់ពេលជាយូរមកហើយ។ ក្នុងឱកាសនេះដែរ គ្រួសារខ្មែរនឹងធ្វើអាហារដើម្បីចែករំលែកដល់គ្នាទៅវិញទៅមក។
ជាពិសេស ប្រសិនបើមានដំណើរកម្សាន្តតាមខេត្តឬទៅស្រុកកំណើត គេនឹងជួយគ្នាម្នាក់បន្តិចៗ ដែលហៅថា ការសាមគ្គីជាកម្លាំងឲ្យគ្នា ក្នុងពិធីបុណ្យមួយនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
ចុចអាន៖អត្ថន័យនិងជំនឿនៃការបោះបាយបិណ្ឌ នាវេលាម៉ោង ៤ ទៀបភ្លឺ
ចុចអាន៖តាមជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់ ពិតជាអាចផ្ដាច់កម្មពៀរចាស់ៗពីអតីតជាតិបានពិតមែន
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


