វប្បធម៌ ជំនឿ
សុបិនឃើញរន្ទះបាញ់ ជាប្រផ្នូលមិនគួរព្រងើយកន្តើយ
សុបិន្តឃើញរន្ទះបាញ់ ជាសុបិនដែលមនុស្សជាច្រើនកម្រជួបប្រទះ ប៉ុន្តែយោងទៅតាមជំនឿ វាមានអត្ថន័យគួឱ្យចាប់អារម្មណ៍ ដែលអ្នកគួរដឹង និងយកចិត្តទុកដាក់។

ប្រសិនបើអ្នកសុបិនឃើញរន្ទះ បាញ់មកចំពីមុខអ្នក នោះជាសុបិនប្រាប់ប្រផ្នូលល្អ។ វាមានន័យថា សំណាងអាក្រក់ទាំងឡាយនឹងបញ្ចប់ក្នុងពេលនេះឯង ហើយទុក្ខព្រួយនឹងជំនួសដោយរឿងល្អៗជាបន្តបន្ទាប់។
ប្រសិនសុបិនឃើញរន្ទះបាញ់ចំអ្នកដទៃវិញ អត្ថន័យរបស់វាគឺនឹងទទួលបានសំណាងពីទិសខាងលិច ឬមកពីការផ្សងរង្វាន់។ មិនអ៊ីចឹងទេ នរណាម្នាក់នឹងជូនអំណោយឱ្យអ្នក។
បើសុបិនឃើញរន្ទះ បាញ់ចំដើមឈើ វាមានន័យថា សំណាងនឹងរត់មករកជាហូហែ អ្នកនឹងគ្មានទុក្ខលំបាកទៀតទេអំឡុងពេលនេះ ពោលគឺជីវិតនឹងជួបតែលាភសំណាង ។
ឯសុបិនឃើញរន្ទះ បាញ់ចំផ្ទះរបស់អ្នក ជាប្រផ្នូលអាក្រក់។ មនុស្សក្នុងផ្ទះនឹងមានការយល់ច្រឡំជាមួយគ្នា បង្កទៅជារឿងជម្លោះ។ មិនតែប៉ុណ្ណោះសុខភាពរបស់សមាជិកគ្រួសារក៏មិនល្អដែរ នរណាម្នាក់អាចឈឺធ្ងន់ភ្លាមៗ។
សុបិន្តឃើញរន្ទះ បាញ់ទៅលើផ្ទះអ្នកដទៃ ជាប្រផ្នូលទាក់ទងនឹងសុខភាព និងគ្រោះ។ អ្នកផ្ទាល់អាចរងជំងឺដែលមិននឹកស្មានដល់ ឬម្យ៉ាងទៀត មនុស្សក្នុងផ្ទះនឹងជួបគ្រោះថ្នាក់។
ដោយឡែកសុបិនឃើញរន្ទះ បាញ់ទៅលើដី គឺជាសុបិនដែលមានអត្ថន័យល្អ។ វាមានន័យថា សំណាងអាក្រក់នឹងកន្លងផុតទៅ ហើយអ្នកនឹងទទួលបានសំណាងល្អពាក់ព័ន្ធនឹងការរកស៊ី ឬការជួញដូរនានា៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


