វប្បធម៌ ជំនឿ
កម្ពុជាត្រៀមនាំការសម្ដែងពិសេស សម្រាប់ក្បួនព្យុហយាត្រាសិល្បៈដ៏ធំនៅអាស៊ី
ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំ គណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជា ចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ “ឈីងហ្គេ ឆ្នាំ២០២៣” ដែលជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធាររដ្ឋសិង្ហបុរី។ ព្រឹត្តិការណ៍ក្បួនដង្ហែ “ឈីងហ្គេ ឆ្នាំ២០២៣” មានប្រធានបទ “Embrace Tomorrow” នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building, សាធារណរដ្ឋសិង្ហបុរី។

ប្រទេសកម្ពុជាបានត្រៀមនូវការសម្ដែងដ៏ពិសេសមួយក្រោមប្រធានបទ៖ “ក្តីសង្ឃឹមរបស់យើង (Our Hopes)” ដែលមានរួមបញ្ចូលគ្នានូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀក ដើម្បីយកទៅសម្ដែងជូនដល់ភ្ញៀវអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែរដោយផ្ទាល់ ឬ ទស្សនាតាមការផ្សព្វផ្សាយនានា។ ការសម្តែងទាំងមូល នឹងបង្ហាញក្តីសង្ឃឹម និងភាពសុខដុមរបស់ប្រជាជាតិខ្មែរ ក៏ដូចជាភាពស្រស់ត្រកាលក្នុងការរស់នៅប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។

នៅក្នុងឆ្នាំ២០២៣ នេះ ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នឹងរៀបចំឡើងដោយមានការរំពឹងទុកអ្នកចូលរួមជាង ១០ ០០០ នាក់ រួមទាំងអ្នកសិល្បៈជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន នៅក្នុងក្បួនដង្ហែ “ឈីងហ្គេ” ដែលជាការបង្ហាញសិល្បៈសហគមន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋសិង្ហបុរី។

ក្នុងដំណើរបេសកកម្មនេះ លោកស្រី ដាំ ដារិនី អនុប្រធាន ស.ស.យ.ក. នឹងដឹកនាំ គណៈប្រតិភូ រួមជាមួយលោកគ្រូ អ្នកគ្រូ ដែលជាសាស្ត្រាចារ្យ ដឹកនាំការសម្តែង សិល្បករ សិល្បការិនី សរុបចំនួន ៣៥នាក់។

គួរបញ្ជាក់ថា ក្បួនដង្ហែឈីងហ្គេ គឺដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្របសម្រួលដឹកនាប្រតិភូកម្ពុជា ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ដង្ហែ ឈីងហ្គេ ចំនួនពីរលើករួចមកហើយ។ ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ប្រតិភូកម្ពុជាបានចូលរួមសម្ដែងទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ៖ “សុខដុមក្នុងភាពចម្រុះនៃវប្បធម៌ (Unity in Cultural Diversity)”។ ក្នុងឆ្នាំ២០១៩ កម្ពុជា បាននាំយកសិល្បៈប្រពៃណី និងរបាំរហ័សសម័យចំនួន ៥ទម្រង់ រួមបញ្ចូលគ្នាទៅសម្ដែងក្រោមប្រធានបទ៖ “ភាពសុខដុម (HARMONY)”៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


