ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងទំហំពាណិជ្ជកម្មកើនដល់ ៩០០ ប៊ីលានដុល្លារ ឆ្នាំនេះ
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ចំណូលពីការនាំចូល-នាំចេញរបស់វៀតណាមរំពឹងថានឹងឈានដល់កំណត់ត្រាខ្ពស់បំផុតថ្មី ៩០០ ប៊ីលានដុល្លារ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ក្រសួងបាននិយាយក្នុងសន្និសីទកាសែតប្រចាំថ្ងៃ នៅទីក្រុងហាណូយ កាលពីថ្ងៃពុធថា ពាណិជ្ជកម្មបរទេសនៅតែជាកត្តាលេចធ្លោសម្រាប់សេដ្ឋកិច្ច ដោយក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរបស់វៀតណាមសរុបបានកើនដល់ ៦៨០,៦ ប៊ីលានដុល្លារ ពោលគឺកើនឡើង ១៧,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
ក្នុងនោះផងដែរ ការនាំចេញមានចំនួនសរុប ៣៤៨,៧៤ ប៊ីលានដុល្លារឌោយកើនឡើង ១៦ ភាគរយ ធៀបឆ្នាំមុន និងលើសគោលដៅពេញមួយឆ្នាំប្រមាណ ១២ ភាគរយ ហើយបង្កើតបានជាអតិរេកពាណិជ្ជកម្ម ១៦,៨ ប៊ីលានដុល្លារ។
ក្រសួងបានឱ្យដឹងទៀតថា ការនាំចេញទំនិញចំនួន ៣២ មុខ បានកើនឡើងលើស ១ ប៊ីលានដុល្លារ ដោយរួមចំណែកប្រមាណ ៩៣,១ ភាគរយ នៃការនាំចេញសរុប និងរួមទាំងទំនិញប្រមាណ ៧ មុខ ដែលការនាំចេញលើស ១០ ប៊ីលានដុល្លារ។ សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប អាស៊ាន និងជប៉ុន នៅតែជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់វៀតណាម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


