Connect with us

សេដ្ឋកិច្ច

កម្ពុជា-អាមេរិក បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី

បានផុស

នៅ

​លោក ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ​អនុប្រធានទី១ ​នៃក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ​និងលោកស្រី ​ចម ​និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​បានជួបជាមួយ​ ឯកអគ្គរដ្ឋទូត ​Jamieson GREER ប្រធាន​​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ​កាលពីថ្ងៃទី ​៦ ដល់ថ្ងៃទី ​០៩ ខែតុលា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំនេះ ​បានវាយតម្លៃខ្ពស់​លើវឌ្ឍនភាព​ជាវិជ្ជមាន ​នៃការចរចាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្មទ្វេភាគី​បន្ថែមទៀត​។

​កាល​ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ កម្ពុជា​ទទួល​បាន​អត្រា​ពន្ធគយ​បដិការ​ត្រឹម ១៩% ​ពោល​គឺ​បាន​ចុះ​ពី​អត្រា​ពន្ធ​គយ​បដិការ​ដំបូង ដែលមានរហូតដល់ ៤៩%។

​លទ្ធផលនៃការកាត់បន្ថយអត្រាពន្ធបដិការនេះ សម្រេចបានបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញ ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូចំនួន ៧ លើក និងជួបផ្ទាល់ចំនួន ៣ ជុំ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម