ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរម៉ាឡេស៊ីលុបចោលដំណើរកម្សាន្តទៅភាគខាងត្បូងថៃ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋម៉ាឡេស៊ីទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ រំំពឹងថានឹងត្រូវលុបចោលទាំងស្រុងនៅសប្តាហ៍នេះ ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅក្រុងហាតយ៉ៃ នៃខេត្តសុងក្លា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធាន TAT លោកស្រី Thapanee Kiatphaibool បានថ្លែងថា ក្តីបារម្ភអំពីទឹកជំនន់អូសបន្លាយរយៈពេលយូរ ដែលបង្កឱ្យភ្ញៀវទេសចរម៉ាឡេស៊ីជាង ៤ ០០០ នាក់ជាប់គាំងនៅក្នុងសណ្ឋាគារ និងនៅអាកាសយានដ្ឋាន Hat Yai ទំនងនឹងបណ្តាលឱ្យមានការលុបចោលការធ្វើដំណើរទាំងស្រុងពីទីផ្សារម៉ាឡេស៊ីនៅសប្តាហ៍នេះ។
គួរគូសបញ្ជាក់ថា តំបន់់ភាគត្បូងនៃប្រទេសថៃកំពុងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនដាច់រាប់តាំងពីសប្ដាហ៍មុនមក។ ទីក្រុងហាត់យ៉ៃ រងគ្រោះខ្លាំងដោយទទួលកម្រិតទឹកភ្លៀងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០០ ឆ្នាំ។
លោកស្រី Thapanee បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីនៅតែបន្តរាយការណ៍អំពីស្ថានភាពទឹកជំនន់ដែលប៉ះពាល់ដល់ភ្ញៀវទេសចរ ដោយជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមភ្ញៀវដែលមានគម្រោងទៅភាគខាងត្បូងថៃនៅសប្ដាហ៍នេះ។
ក្រៅពីនេះ រដ្ឋាភិបាលម៉ាឡេស៊ីឯណោះវិញ ក៏បានចេញសេចក្តីព្រមានអំពីទឹកជំនន់ផងដែរ ដោយណែនាំប្រជាពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការទៅទស្សនាភាគខាងត្បូងថៃ។

លោក Siwat Suwanwong ប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្ត សុងក្លា របស់ថៃ បាននិយាយថា បន្ទាប់ពីទឹកជំនន់ដំបូងបានស្រក ក្រុងហាត់យ៉ៃបានរងវាយប្រហារម្តងទៀតដោយទឹកជំនន់ពីស្រុក Sadao ដែលរារាំងផ្លូវហាយវេសំខាន់ៗដូចជាផ្លូវ Sripoovanart និងប៉ះពាល់ដល់សណ្ឋាគារ ទីផ្សារ និងផ្សារទំនើបជាដើម។
លោក Siwat បាននិយាយថា ប្រជាជនរាប់ពាន់នាក់ក្នុងតំបន់ និងភ្ញៀវទេសចរម៉ាឡេស៊ី ត្រូវជាប់គាំងក្នុងផ្ទះ ឬកន្លែងស្នាក់នៅដោយគ្មានអាហាររយៈពេល ២ ថ្ងៃ រួមទាំងកុមារ និងមនុស្សចាស់ផងដែរ។
ឥឡូវនេះ ប្រតិបត្តិករទេសចរណ៍ថៃកំពុងអំពាវនាវវិធានការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល រួមទាំងការផ្គត់ផ្គង់អាហារ និងទឹក ក៏ដូចជាការដឹកជញ្ជូនបន្ថែមដើម្បីផ្តល់ជំនួយ ឬផ្លាស់ប្តូរទីលំនៅប្រជាជនទៅកាន់តំបន់សុវត្ថិភាព។
ដោយសារតែភាពធ្ងន់ធ្ងរនៃទឹកជំនន់ លោកបាននិយាយថា អាជីវកម្មនៅក្រុងហាត់យ៉ៃ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយរបស់ថៃ រំពឹងថានឹងត្រូវបិទយ៉ាងហោចណាស់ ២ សប្តាហ៍ ដែលនឹងប៉ះពាល់ដល់រដូវកាលទេសចរណ៍ដ៏មមាញឹក។ ពេលនេះ មិនទាន់មានការប៉ាន់ស្មានពីការខូចខាតសរុបទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


