សេដ្ឋកិច្ច
សហគ្រិនខ្មែរ ស្នើសុំចិត្តប្រជាពលរដ្ឋខ្មែរបន្តពហិការទំនិញថៃ ខណៈសង្រ្គាមឈ្លានពានផ្ទុះឡើងសាជាថ្មី
សហគ្រិនខ្មែរ ស្នើសុំចិត្តប្រជាពលរដ្ឋខ្មែរបន្តពហិការទំនិញថៃ ខណៈសង្រ្គាមឈ្លានពានពីសំណាក់ភាគីថៃនៅតែបន្តអូសបន្លាយកាន់តែធំទៅៗ។

អ្នកស្រី គ្រួច ចន្នី ជាម្ចាស់សិប្បកម្មផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ អាឡាដាំង ខេមបូឌា បាន ប្រាប់ កម្ពុជាថ្មី ថា ក្នុងនាមអ្នកស្រីជាសហគ្រិនខ្មែរម្នាក់ ចាប់ពេលវេលានេះតទៅ។ អ្នកស្រី សូមស្នើសុំចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាបន្តពហិការទំនិញថៃតទៅទៀត ដើម្បីធ្វើយ៉ាងណាអាចចូលរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែផុលផុស។

អ្នកស្រី បន្តថា ការធ្វើបែបនេះមិនមែនជាការកេងចំណេញធ្វើទីផ្សារអ្វីទេ តែផ្ទុយទៅវិញ អ្នកស្រី សូមឱ្យប្រជាជនខ្មែរត្រូវគិតថាប្រសិនបើមិនបានជួយអ្វីដល់កងទ័ព និងជនភៀសសឹក តែយើងក៏អាចចូលរួមចំណែកតាមរយៈស្មារតីរួមមួយ ពិសេសត្រូវតែបន្តពហិការទំនិញថៃរហូតទៅ។
បើក្រឡេកទៅមើលពីសិប្បកម្មផលិតសាប៊ូបោកសម្លៀកបំពាក់របស់អ្នកស្រី គ្រួច ចន្នី សិប្បកម្មរបស់កូនខ្មែរូបនេះ កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ខណៈបច្ចុប្បន្នប្រជាជនខ្មែរបានងាកមកគាំទ្រផលិតក្នុងស្រុកកាន់តែច្រើនឡើងៗ ផងដែរ។
ម្ចាស់សិប្បកម្មរូបនេះ បានឱ្យដឹងទៀតថា ចាប់តាំងពីថ្ងៃដែលមានជម្លោះរឿងព្រំដែនរវាងកម្ពុជា និងថៃមក អ្នកស្រី សង្កេតឃើញថា ផលិតផលដែលផលិតបានក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ ដ្បិតអីតាមបណ្ដាផ្សារនានា អតិថិជនជាប្រជាពលរដ្ឋខ្មែរ បានសួររកតែទំនិញដែលផលិតក្នុងស្រុកតែប៉ុណ្ណោះ។

ទាក់ទងនឹងគុណភាពវិញ ម្ចាស់សិប្បកម្មរូបនេះ បានបញ្ជាក់ដែរថា «សាប៊ូបោកសម្លៀកបំពាក់ និងលាងចាន របស់សិប្បកម្មអាឡាំដាំង ក៏មានស្ដង់ដាដូចទៅនឹងរបស់ដែលនាំចូលពីប្រទេសជិតខាង ក្នុងនោះ៖ ទាក់ទងនឹងក្លិន និងសមត្ថភាពសម្អាតសម្លៀកបំពាក់វិញ សាប៊ូដែលផលិតក្នុងស្រុកក៏អាចប្រកួតប្រជែងជាមួយរបស់នាំចូលបានផងដែរ»។
យ៉ាងណាមិញ ចំពោះដំណើរការផលិតសាប៊ូនៅក្នុងសិប្បកម្មរបស់អ្នកស្រី គ្រួច ចន្នី បច្ចុប្បន្នសិប្បកម្ម ក៏អាចមានសមត្ថភាពផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ និងសាប៊ូលាងចាន បានប្រមាណជាង៤ពាន់លីត្រ ក្នុងមួយថ្ងៃ ផងដែរ។
គួរឱ្យដឹងថា សិប្បកម្មផលិតសាប៊ូ អាឡាំដាំង របស់អ្នកស្រី គ្រួច ចន្នី ជាសិប្បកម្មខ្នាតតូចមួយដែលបានបើកដំណើរការឡើងមកតាំងពីឆ្នាំ ២០២០មកម្ល៉េះ។ បច្ចុប្បន្នសិប្បកម្ម មានទីតាំងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


