សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១ លានតោន
កម្ពុជារកប្រាក់ចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ លានតោននៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។

យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាសម្រេចបានជាង ១ លានតោន (១០២០៧៥៧) នៅក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃវិស័យនេះ នៅចំពេលដែលមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុកំពុងបន្តកើតមាន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា លទ្ធផលដ៏រឹងមាំនេះកើតមានឡើង ទោះបីជាមានការរអាក់រអួលខ្លាំងទាក់ទងនឹងអាកាសធាតុកាលពីដើមឆ្នាំ ២០២៥ ក៏ដោយ។
កាលពីខែមីនា ឆ្នាំ ២០២៥ លក្ខខណ្ឌអាកាសធាតុអាក្រក់បានជះឥទ្ធិពលអវិជ្ជមានដល់ការប្រមូលផល ដែលជំរុញឱ្យអ្នកជំនាញ និងតំណាងឧស្សាហកម្មព្រមានពីការធ្លាក់ចុះនៃទិន្នផលស្វាយចន្ទី។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញនៅក្នុងខែមេសា បន្ទាប់ពីសមាគមស្វាយចន្ទីកម្ពុជា បានដាក់ចេញនូវវិធានការសម្របខ្លួននឹងអាកាសធាតុ។
លទ្ធផលវិជ្ជមានបានបន្តរហូតដល់ខែឧសភា និងមិថុនា នៅពេលដែលលក្ខខណ្ឌអាកាសធាតុមានស្ថិរភាព ដែលអនុញ្ញាតឱ្យផលិតកម្មស្វាយចន្ទីងើបឡើងវិញ និងលើសពីការរំពឹងទុកកាលពីដំបូង។
លោក អួន ស៊ីឡុត បន្ថែមថា ទិន្នផលចុងក្រោយនេះ ហាក់ដូចជាផ្ទុយពីការព្រួយបារម្ភដំបូងដែលលើកឡើងដោយ សមាគមស្វាយចន្ទីកម្ពុជា បើទោះបីជាសមាគម បានប្រឹងប្រែងក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដើម្បីជំរុញវិធីសាស្ត្រកសិកម្មសរីរាង្គ និងភាពធន់នឹងអាកាសធាតុ ដើម្បីជួយកសិករសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏ដោយ។

លោក អួន ស៊ីឡុត បញ្ជាក់ថា៖ «គោលបំណងរបស់យើងគឺផ្តល់អំណាចដល់កសិករនូវបច្ចេកទេសពិតប្រាកដដែលអាចជួយឱ្យពួកគេរកចំណូលបានកាន់តែច្រើនពីដីចំម្ការរបស់ពួកគាត់»។
អ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មបានលើកឡើងថា ការរួមបញ្ចូលគ្នានៃលក្ខខណ្ឌអាកាសធាតុដែលបានប្រសើរឡើង និងការបណ្តុះបណ្តាលកសិករ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃវិស័យស្វាយចន្ទីកម្ពុជា ដែលជួយឱ្យវិស័យនេះបន្តរីកចម្រើន ទោះបីជាមានភាពមិនច្បាស់លាស់នៃអាកាសធាតុកើនឡើងក៏ដោយ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


