សេដ្ឋកិច្ច
សាលាតិចណូ ចាប់ដៃជាមួយកសិករ សិក្សាស្រាវជ្រាវផលិតថាមពលអគ្គិសនីពីសំបកគ្រាប់ស្វាយចន្ទី
អ្នកជំនាញនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលជាស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រឈានមុខគេបានស្នើសុំសហការជាមួយសមាគមស្វាយចន្ទីកម្ពុជា ផ្តោតលើការផលិត ថាមពលអគ្គិសនីចេញពីសំបកគ្រាប់ស្វាយចន្ទី និងផលិតផលបន្ទាប់បន្សំពីស្វាយចន្ទីមួយចំនួនទៀត។

អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងវាយតម្លៃ និងប្រៀបធៀបអត្ថប្រយោជន៍រវាងការចម្រាញ់យកប្រេងចេញពីសំបកស្វាយចន្ទី និងការប្រើប្រាស់សំបកទាំងនោះផ្ទាល់សម្រាប់ការផលិតថាមពល។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា គម្រោងនេះមានគោលបំណងកំណត់ការប្រើប្រាស់កាកសំណល់សំបកស្វាយចន្ទីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពបំផុត ហើយគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ ក្នុងខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អោ ច័ន្ទម៉ូលី។
រីឯគម្រោងទី២ គឺគម្រោងផលិតទឹកខ្មេះឈើពីមែកស្វាយចន្ទីដែលកាត់ចោលក្នុងរដូវតែងមែក។ គម្រោងនេះ ផ្តោតលើការសិក្សាអំពី ទឹកខ្មេះឈើ ដែលផលិតចេញពីមែកស្វាយចន្ទីដែលបានកាត់លះចោលក្នុងរដូវតែងមែក ក្នុងអំឡុងពេលថែទាំចម្ការជាប្រចាំ។

ទឹកខ្មេះឈើមានសក្តានុពលក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មសរុបសម្រាប់កសិករយ៉ាងច្រើន។ គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ ក្នុងខេត្ត ត្បូងឃ្មុំ ក្រចេះ និងកំពង់ធំ។
ចំណែកឯគម្រោងទី៣ ការកែច្នៃផ្លែស្វាយចន្ទីទៅជាជីទឹក និងចំណីសត្វ ដែលនឹងជួយដោះស្រាយបញ្ហាការប្រើប្រាស់ផ្លែស្វាយចន្ទីមិនទាន់អស់សក្តានុពល ដែលជាធម្មតាត្រូវបានបោះចោល ទោះបីជាមានបរិមាណច្រើនក៏ដោយ។
ទឹកផ្លែស្វាយចន្ទីអាចកែច្នៃទៅជាស្ករ ទឹកខ្មេះ ឬស្រា ការស្រាវជ្រាវនេះនឹងស្វែងយល់អំពីការបំប្លែងវាទៅជា ជីទឹកសរីរាង្គសម្រាប់បាញ់តាមស្លឹក ដែលស័ក្តិសមសម្រាប់ដំណាំបន្លែគ្រប់ប្រភេទ។
គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ ក្នុងខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អេឡែន ម៉ម។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកប្រាក់ចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ លានតោនកើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


