សេដ្ឋកិច្ច
តម្លៃមាសនឹងបំបែកកំណត់ត្រាថ្មីខ្ពស់បំផុត ៥៦០០ ដុល្លារ មួយតម្លឹង នៅដើមឆ្នាំនេះ
តម្លៃមាសនឹងកើនឡើងបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតដល់ ៥ ៦០០ ដុល្លារ ក្នុងមួយតម្លឹង នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ ដោយសារវិបត្តិសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាកាលពីពេលថ្មីៗនេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា ស្ថានភាពពិភពលោករឹតតែធ្វើឱ្យមានការភ័យខ្លាច ខណៈអ្នកវិនិយោគធំៗមួយចំនួន មិនមើលឃើញការជួញដូរអ្វីក្រៅតែពីតម្លៃហាងឆេងមាស។
លោក ឡុង សំណាង បញ្ជាក់ថា៖ «វិនិយោគិនធំៗ គេកត់ចំណាំទុកថា តើពេលដែលមានសង្គ្រាម មានវិបត្តិសេដ្ឋកិច្ចកើតឡើង តើអាជីវកម្មមួយណាដែលល្អជាងគេបំផុត មានតែហាងឆេងមាសទេ ដែលមានសុវត្ថិភាពបំផុត ហើយរកផលចំណេញបានច្រើន ព្រោះតម្រូវការមាសកើនឡើងសម្រាប់ប្រទេសទិញទុកសម្រាប់ការពារហានិភ័យ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក តម្លៃមាសបានហក់ឡើងខ្ពស់បំផុត ៥៤៨០ ដុល្លារ ក្នុងមួយតម្លឹង ស្មើនឹងជាង ៦០% នៅក្នុងឆ្នាំ ២០២៥។
លោក ឡុង សំណាង បានបញ្ជាក់បន្ថែមថា តម្លៃហាងឆេងមាស នឹងបំបែកកំណត់ត្រាថ្មីដល់ ៥៦០០ ដុល្លារ ក្នុងមួយតម្លឹងនៅដើមឆ្នាំ ២០២៦ នេះ។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៦ តម្លៃមាសក្នុងស្រុកលក់ចេញ ៥៤០ ដុល្លារ ក្នុងមួយជី កើនឡើង ១០ ដុល្លារ ធៀបនឹងថ្ងៃសុក្រចុងសប្ដាហ៍មុន ៥៣០ ដុល្លារ មួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


