សេដ្ឋកិច្ច
តម្លៃមាសស្ទុះឡើងវិញ ៦២៤០ ដុល្លារ មួយតម្លឹង
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានឱ្យដឹងនៅថ្ងៃអង្គារទី ១០ ខែមីនា ឆ្នាំ ២០២៦នេះថា តម្លៃហាងឆេងមាសបានហក់ឡើងវិញដល់ ៦២៤០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីធ្លាក់ចុះកាលពីថ្ងៃចន្ទម្សិលមិញ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា តម្លៃមាសបានបន្តកើនឡើងតាំងពីដើមឆ្នាំ ២០២៦ រហូតដល់ ៦៦០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែវិបត្តិសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។
លោក ឡុង សំណាង លើកឡើងថា នៅពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ កាលពីដំណាច់ខែកុម្ភៈ បានធ្វើឱ្យតម្លៃមាសហក់ឡើង បន្ទាប់មកមានការធ្លាក់ចុះមកវិញ ដោយសារតែវិនិយោគិនមួយចំនួនបានដកលុយពីការវិនិយោគលើមាសហើយទៅវិនិយោគលើប្រេងវិញ។
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរូបនេះ បានអះអាងថា តម្លៃមាសនឹងនៅតែបន្តកើនឡើង ដោយសារតែសង្គ្រាម និងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើតមាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


