សេដ្ឋកិច្ច
ក្រសួងកសិកម្ម ឱ្យមន្ត្រីរាយការណ៍ ករណីមានការដំឡើងថ្លៃប្រេង ខុសប្រក្រតី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យប្រធានមន្ទីរ រាជធានី-ខេត្ត ត្រូវរាយការណ៍ជាបន្ទាន់មកអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម ក្នុងករណីរកឃើញថា មានការដំឡើងតម្លៃប្រេងឥន្ធនៈខុសប្រក្រតី។

ចំណាត់ការនេះ កើតមានឡើង បន្ទាប់ពីក្រសួងកសិកម្ម បានជួបពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរបស់ប្រជាកសិករ ជុំវិញតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈ ដែលជាតម្រូវការចាំបាច់សម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល។
ក្រសួងកសិកម្ម បានណែនាំឱ្យប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត ចូលរួមសម្របសម្រួល និងតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្នុងភូមិសាស្ត្ររាជធានី-ខេត្ត។ ចំពោះតម្លៃប្រេង និងឧស្ម័នឥន្ធនៈ ត្រូវអនុវត្តតាមតារាងតម្លៃដែលចេញផ្សាយ ដោយក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម។
មន្ទីរកសិកម្ម រាជធានី-ខេត្តត្រូវសម្របសម្រួលដោះស្រាយឱ្យបានឆាប់រហ័សក្នុងករណីប្រជាកសិករ ឬសហគមន៍កសិកម្មមានបញ្ហាប្រឈម និងការលំបាកក្នុងការទទួលបាននូវប្រេងឥន្ធនៈ ដោយធ្វើការជូនដំណឹងដល់មន្ទីររ៉ែ និងថាមពល និង/ឬមន្ទីរពាណិជ្ជកម្មប្រចាំរាជធានី-ខេត្តសាមី។

មន្ទីររាជធានី-ខេត្តត្រូវចូលរួមសហការផ្សព្វផ្សាយដល់ប្រជាកសិករ ឬសហគមន៍កសិកម្មអំពីការប្រើប្រាស់មធ្យោបាយផ្ទុក (ប៊ីដុង ឬកាន) ក្នុងកម្រិតចំណុះដែលមានសុវត្ថិភាព និងធានាការពារកុំឱ្យមានហានិភ័យឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវលក់ប្រេងទៅតាមតម្លៃដែលបានដាក់បង្ហាញជាសាធារណៈ ដើម្បីធានានូវតម្លាភាព។
តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ក្នុងនោះតម្លៃប្រេងសាំងធម្មតា លក់រាយ ៥២០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតកើនឡើងដល់ ៦៤០០ រៀល ក្នុងមួយលីត្រ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


