សេដ្ឋកិច្ច
លោក ទៀ ស្យាម ប្រាប់មូលហេតុតម្លៃប្រេងនៅថៃទាបជាងកម្ពុជា ដោយសារការលាយអេតាណុល
លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីស ភេត្រូលៀម បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃចន្ទនេះថា ប្រភេទប្រេងនៅកម្ពុជា និងនៅប្រទេសថៃ មិនដូចគ្នានោះទេ។

លោកបញ្ជាក់ថា នៅកម្ពុជា ប្រេងដែលយើងប្រើជាទូទៅមាន ប្រេងសាំង ៩២, ប្រេងសាំង 95 និងប្រេងម៉ាស៊ូត (Diesel) ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេងដូចជា៖ Gasohol 91, Gasohol 91, Gasohol 95, E20, E85 និងDiesel B7/B20ប្រេងប្រភេទទាំងនេះខុសពីប្រេងដែលយើងប្រើនៅកម្ពុជា ហើយតម្លៃក៏ខុសគ្នាផងដែរ។
លោកបញ្ជាក់ថា តម្លៃប្រេងនៅថៃថោកជាងដោយសារតែប្រេងប្រភេទ Gasohol ឬ Diesel B7/B20 មានការលាយជាមួយសារធាតុផ្សេងៗ ដូចជា Ethanol (សម្រាប់ Gasohol) និងBiodiesel (សម្រាប់ Diesel) ដែលEthanol អាចផលិតពីដំណាំដូចជា អំពៅ ឬដំឡូងមី ដូច្នេះវាមានថ្លៃដើមថោកជាងប្រេងសាំងធម្មតា ហើយអាចធ្វើឱ្យតម្លៃលក់ទាបជាងបាន។

បើតាមលោក ទៀ ស្យាម មូលដ្ឋានប្រេងនៅតែដូចគ្នា ប៉ុន្តែព្រោះមានការលាយ ethanol ចូលអាចធ្វើឱ្យការប្រើប្រាស់ប្រេងច្រើនជាងបន្តិច ហើយរថយន្តចាស់ៗខ្លះអាចត្រូវការកែប្រែប្រព័ន្ធប្រេង ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តសម័យថ្មីភាគច្រើនអាចប្រើប្រេងប្រភេទនេះបានរួចហើយ។
ការប្រើប្រេងប្រភេទនេះត្រូវការរចនាសម្ព័ន្ធជាច្រើន ដូចជា រោងចម្រាញ់ប្រេង ការផលិត Ethanol ក្នុងប្រទេស ប្រព័ន្ធលាយប្រេងក្នុងបរិមាណធំ។
តម្លៃប្រេងនៅកម្ពុជា មិនមែនថ្លៃជាងប្រទេសផ្សេងៗទេប៉ុន្តែប្រទេសខ្លះប្រើវិធីលាយ ethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើមហើយនេះជាមូលហេតុដែលធ្វើឱ្យតម្លៃប្រេងរបស់ពួកគេមើលទៅថោកជាង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


