សេដ្ឋកិច្ច
ធនាគារ អេស៊ីលីដា ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដា អ៉ីសប ឬផ្សារអនឡាញ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដា អ៉ីសប(ផ្សារអនឡាញ) ដែលជាមធ្យោបាយទាន់សម័យសម្រាប់ទិញ-លក់ទំនិញ និងទូទាត់អនឡាញតាម អេស៊ីលីដា ម៉ូបាល។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដា អ៉ីសបនៅព្រឹកថ្ងៃទី ៣០ វិច្ឆិកានេះ បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ផ្សារអនឡាញកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ មូលហេតុចម្បង ដែលមនុស្សជាច្រើននិយមទិញ-លក់ ទំនិញ និងសេវកម្មផ្សេងៗ តាមផ្សារអនឡាញ ដោយសារវាមានភាពងាយស្រួល ចំណេញពេលវេលា ជៀសផុតការឆ្លងមេរោគ ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។

លោក បណ្ឌិត បានបន្តថា ដោយមើលឃើញឱកាស និងសក្តានុពលផ្សារអនឡាញនេះ ធនាគារ អេស៊ីលីដា បានអភិវឌ្ឍ និងដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដា អ៉ីសប ជាផ្សារអនឡាញ ដើម្បីឲ្យដៃគូអាជីវកម្ម អាជីវករ និងអតិថិជន អាចទិញ-លក់ និងទូទាត់ទំនិញ និងសេវាកម្ម ផ្សេងៗ បានយ៉ាងឆាប់រហ័ស ងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។ ក្នុងនោះ The First Store ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញដំបូងគេ ដែលបានដាក់លក់ទំនិញរាប់ម៉ឺនប្រភេទ នៅលើផ្សារអនឡាញ អេស៊ីលីដា អ៉ីសប ។

លោក ប៊ុន ណារ៉ា អ្នកគ្រប់គ្រងទូទៅ the First Store The First Store បានមានប្រសាសន៍ថា The First Storeបាន បង្កើតឡើងនៅឆ្នាំ២០១៣ ដោយផ្តោតលើគុណភាពតម្លៃ និងសេវាកម្ម ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃដោយមានទំនិញប្រហែល១២០០០មុខទំនិញសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទូទាំងប្រទេស។ លោកបានបន្តថា ក្នុងសម័យបច្ចេកវិទ្យា និងក្នុងបរិបទកូវីដ-១៩នេះ ផងដែរ E-Shop ដើរតួនាទីដ៏សំខាន់ក្នុងវិស័យអាជីវកម្ម។ លោកបានបន្ថែមថា« យើងខ្ញុំក៏មានមោទនភាពជាខ្លាំង ដែលបានសហការជាមួយ ACLEDA E-Shop ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញ។ The First Store រីករាយបម្រើលោកអ្នកដោយបេះដូង»៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


