Connect with us

សេដ្ឋកិច្ច

​ចិន នឹងបញ្ជាទិញមៀនប៉ៃលិនមួយថ្ងៃខ្ទង់ ២០០តោន ចាប់ពីខែ សីហាតទៅ

បានផុស

នៅ

គយចិន បានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចិន អាចនាំចូលផ្លែមៀនប៉ៃលិនរបស់កម្ពុជា ទៅទីផ្សារចិន នៅអំឡុងខែសីហា ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន ដែលទទួលបានដំណឹងនេះពីក្រុមហ៊ុន ស៊ីន គួយ យ័ន របស់ចិនមានរោងចក្រ និងឡសម្លាប់មេរោគ​លើ​ផ្លែមៀន នៅក្នុងខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន ជុំ បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ មិថុនានេះថា ក្រុមហ៊ុនបញ្ជាទិញ បានប្រាប់ឱ្យកសិករដាំមៀន នៅខេត្តប៉ៃលិន ត្រៀមខ្លួនដើម្បីប្រមូលផលមៀនសម្រាប់នាំចេញទៅផ្សារប្រទេសចិន។

លោកបន្តថា ក្រុមហ៊ុនចិន ចាប់ផ្តើមបញ្ជាទិញជាដំណាក់កាល ពោលគឺដំណាក់កាលទី១ ចាប់ពីខែ សីហា ដល់ខែធ្នូ ឆ្នាំនេះ ក្នុងតម្លៃ ៣  ៦០០រៀល ក្នុងមួយគីឡូក្រាម។ ដំណាក់កាលទី ២ ចាប់ពីខែ ធ្នូ ដល់ខែ មករា ឆ្នាំ ២០២៣ តម្លៃ ៣ ៨០០រៀល ដំណាក់កាលទី៣ ពីខែមករា ដល់ខែ កុម្ភៈ តម្លៃមួយគីឡូ ៤ ០០០រៀល និងឈានដល់ ៤ ៥០០រៀល​​ ចាប់ខែមីនា ដល់ឧសភា ឆ្នាំ២០២៣។ បើតាមលោក សួន ជុំ ក្នុងមួយថ្ងៃក្រុមហ៊ុនចិន អាចបញ្ជាទិញមៀនប៉ៃលិនប្រមាណខ្ទង់ ១០០-២០០ តោន។

ប៉ុន្តែតម្រូវការរបស់ក្រុមហ៊ុន គឺទាមទារឱ្យកសិករ ជាម្ចាស់ចម្ការត្រូវមានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អ (CAM GAP) ដែលចេញពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។​ នេះជាការបញ្ជាក់បន្ថែមរបស់លោក សួន ជុំ។

លោក វេង សាខុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះតាង៉ែនទូទាំងប្រទេសសរុប ១៣,៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ខេត្តដែលមានកសិករដាំដុះប្រភេទនេះច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនៈគិរី និងបន្ទាយមានជ័យ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ទិន្នផលផ្លែមៀនប៉ៃលិន ឬតាង៉ែន គិតជាមធ្យមមានចំនួន១៦តោន ក្នុងផ្ទៃដីមួយហិកតា៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម