សេដ្ឋកិច្ច
អាជ្ញាធរមីន ប៉ាន់ស្មានចំណាយថវិកា ៩០លានដុល្លារ សម្អាតចម្ការមីននៅកម្ពុជា
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឱ្យដឹងថា ក្នុងបេសកម្មបោសសម្អាតចម្ការមីននៅកម្ពុជា ត្រូវការថវិកាមិនតិចជាង ៩០លានដុល្លារ។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងនៅក្នុងសន្និសីទកាលពីរសៀលថ្ងៃទី ០៧ ខែ កក្កដាថា រយៈពេលជាង ៣០ឆ្នាំមកនេះ កម្ពុជាបានចំណាយថវិកាប្រមាណជាង ២០០លានដុល្លារ ក្នុងសកម្មភាពបោសសម្អាតមីន បានប្រមាណជាង ២០០០គីឡូម៉ែត្រក្រឡា។
ជាមួយគ្នានេះ លោកថា ប្រទេសជាមិត្តបានជួយថវិកាជាង ៤០០លានដុល្លារ ក្នុងការបោសសម្អាតមីន មានដូចជា អាមេរិក អាឡឺម៉ង់ អង់គ្លេស អៀកឡង់ ញូសេឡិន បែលស្សិច និងតំបន់អាស៊ី មានប្រទេសជប៉ុន ចិន អូស្ត្រាលី និងកូរ៉េខាងត្បូង។

លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងទៀតថា បច្ចុប្បន្នផ្ទៃដីមានមីន នៅសល់ចំនួន ១៩៩១ គីឡូម៉ែត្រក្រឡា ដែលមីនទាំងអស់នោះ មិននៅតែមួយកន្លែងទេ គឺនៅពាសវាលពាសកាល ដោយសារសង្រ្គាម។
នៅក្នុងយុទ្ធនាការដោះមីន មានមន្រ្តីជំនាញប្រមាណ ២៦០០នាក់ ក្នុងបេសកម្មនេះ។ អាជ្ញាធរមីន ត្រូវការធនធានមនុស្សជាច្រើននាក់ទៀត ដើម្បីចូលរួមបេសកម្មសម្អាតមីនឱ្យអស់ពីកម្ពុជា។ គោលដៅរបស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន គឺបញ្ចប់វត្តមានមីន នៅលើទឹកដីកម្ពុជា ត្រឹមឆ្នាំ ២០២៥។ បន្ទាប់ពីនេះ នឹងរៀបចំផែនការ ក្នុងការសម្អាតមីននៅក្រោមផ្ទៃទឹក បឹង ទន្លេ បន្តទៀត។
ដើម្បីសម្រេចផែនការនេះ អាជ្ញាធរមីន បានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមមហាចលនាជាតិ បរិច្ចាគថវិកា ដើម្បីលុបបំបាត់ពិការភាព ក៏ដូចជាផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ តាមរយៈការបោសសម្អាតមីនឱ្យអស់ពីលើផ្ទៃដីកម្ពុជា។
បើតាមលោក លី ធុជ ពលរដ្ឋបានចូលរួមក្នុងយុទ្ធនាការនេះ មានចំនួនជាង ១ម៉ឺននាក់ហើយ ទទួលបានសរុបថវិកាជាង ១៥លានដុល្លារ ក្នុងនោះ អ្នកខ្លះក៏ចូលរួម ១ដុល្លារ ដែលសកម្មភាពនះ លោកថា ពិតជាអស្ចារ្យណាស់៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


