សេដ្ឋកិច្ច
លោកជំទាវ ជា សិរី បរិច្ចាគថវិកា២០លានរៀល ចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានចូលរួមបរិច្ចាគថវិកាប្រមាណ ២០លានរៀល ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសម្អាតមីននៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានអះអាងថា កម្ពុជាត្រូវការថវិកាប្រមាណ ៩០លានដុល្លារសហរដ្ឋអាមេរិកថែមទៀត ដើម្បីបោសសម្អាតមីន នៅសេសសល់លើផ្ទៃដីប្រមាណជិត២ពាន់គីឡូម៉ែត្រការ៉េ។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបានបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ លើផ្ទៃដីប្រមាណ ២៤១០គីឡូម៉ែត្រការ៉េ ដោយនៅសេសសល់ប្រមាណ ១៩៩២គីឡូម៉ែត្រការ៉េទៀត។ ប្រជាជនប្រមាណជាង៥ម៉ឺននាក់បានរងគ្រោះដោយសារមីន ខណៈជិត២ម៉ឺននាក់ បានស្លាប់ និងជា៩ពាន់នាក់ពិការ។ អាជ្ញាធរមីន បានប្តេជ្ញាថា នឹងបោសសម្អាតមីនឱ្យត្រឹមឆ្នាំ ២០២៥ ខាងមុខ តាមផែនការរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


