សេដ្ឋកិច្ច
លោក ប៉ែន សុវិជាតិ៖ កម្ពុជា ទទួលបានកេរ្តិ៍ឈ្មោះជាចំណែកមួយនៃប្រភពផ្គត់ផ្គង់
កម្ពុជា បច្ចុប្បន្នទទួលបានកេរ្តិ៍ឈ្មោះ ជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ និងមានការទុកចិត្តពីអ្នកបញ្ជាទិញ។ ជាក់ស្តែងមានការបញ្ជាទិញ ទោះក្នុងកាលៈទេសៈវិបត្តិកូវីដ ក៏ពុំមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ឡើយ។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅថ្ងៃទី២១ កក្កដា។

លោក បានបន្តថា ប្រទេសខ្លះ ដោយសារថ្លៃដឹកជញ្ជូនកើនឡើង ក៏មានការដាច់ខ្សែរយៈខ្លះក្នុងការនាំចេញ ប៉ុន្តែកម្ពុជា ទោះបីជាថ្លៃដឹកជញ្ជូនកើនឡើងក្តី យើងបានសម្របសម្រួលឱ្យស្របរវាងអ្នកផលិត និងអ្នកទិញ ដើម្បីធានានិរន្តរភាពនៃការនាំចេញ។ ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក បានកើនដល់កម្រិតមួយខ្ពស់ ដោយឡែកទៅទីផ្សារអឺរ៉ុបក៏ដូចគ្នា។ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ក៏ជាកក្តារួមចំណែកបង្កើនការនាំចេញសម្រាប់កម្ពុជាផងដែរ ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ធុរជន និងអ្នកនាំចេញកម្ពុជា បាននាំចេញទំនិញទៅទីផ្សារ RCEP ជាច្រើន ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េ នឹងចូលជាធរមានឆាប់ៗខាងមុខ។
បើតាមលោក ប៉ែន សុវិជាតិ ក្រសួងពាណិជ្ជកម្ម បានព្យាយាមទំនាក់ទំនងជាមួយប្រទសផ្សេងៗទៀត ដែលមានតម្រូវការអង្ករខ្ពស់ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន បង់ក្លាដេស និងចិន ដើម្បីពង្រីកការនាំចេញអង្ករកម្ពុជាបន្ថែមទៀត។
លោកបន្ថែមដូច្នេះថា« កំណើននៃការនាំចេញនេះ គឺជាសក្ខីភាពមួយ ដោយកំណើនមានតាំងពី ៩ភារយ រហូតដល់ជិត ១០០ភាគរយ ដែលនេះជាឱកាសបើកទូលាយ ទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់»។
ចំណែកកេរ្តិ៍ឈ្មោះរបស់កម្ពុជា គឺជាប្រភពផ្គត់ផ្គង់មាននិរន្តរភាព និងភាពគួរឱ្យជឿទុកចិត្ត ជាក់ស្តែងដូចជា ផ្លែស្វាយ និងចេក របស់កម្ពុជា មានការពេញនិយមខ្លាំងនៅលើទីផ្សារគោលដៅ ដែលបាននាំចេញកន្លងមក។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី១ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករជាង ៣២ម៉ឺនតោនទៅកាន់សហភាពអឺរ៉ុប ចិន អាស៊ាន និងប្រទេសគោលដៅ២៣ទៀត កើនឡើង១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ចំណែក ការនាំចេញស្រូវមានជាង ១៧៣ម៉ឺនតោន ទៅកាន់វៀតណាម កើនឡើង២ភាគរយ នឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


