ព័ត៌មានជាតិ
ប្រាក់ជាង១០២០លានដុល្លារ បានលើអ្នកដាំដំឡូងមី នៅកម្ពុជា
របាយការណ៍បឋមស្ដីពីវឌ្ឍនភាព នៃផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន០៦មុខ ក្នុងឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដំណាំដំឡូងមី បានក្លាយជាដំណាំ ដែលនាំចេញខ្លាំងជាងគេ ហើយផ្ទៃដីផលិតកម្ម នាពេលខាងមុខ នឹងកើនឡើងប្រមាណ៥ភាគរយ។
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ កម្ពុជា ប្រមូលដំណាំដំឡូងមី បានចំនួនប្រមាណជា ១១ ១៨៥ ០៦៩តោន លើផ្ទៃដីដាំដុះ ចំនួន ៦៥៦ ៨៦៨ ហិកតា ខណៈទិន្នផលជាមធ្យម ចំនួន ១៩,២២តោន/ហិកតា។

លោកបានលើកឡើងថា តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១ ០២៦ ២៣២ ០០០ដុល្លារ (តម្លៃបានមកពីការគណនា តម្លៃនាំចេញផ្លូវការ ក្រៅផ្លូវការ និងផលិតផលប្រើប្រាស់ក្នុងស្រុក)។
រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងបន្តថា ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៦៦០ ៣៣៨ហិកតា (កើនប្រមាណជា ៥%)។

សូមបញ្ជាក់ថា ផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗទាំង០៦មុខ ដែលស្ថិតក្នុងរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖ទី១-ដំណាំដំឡូងមី ២-ដំណាំស្វាយចន្ទី ៣-ដំណាំស្វាយ ៤-ដំណាំចេកអំបូងលឿង ៥-ដំណាំមៀនប៉ៃលិន (តាង៉ែន) និងទី៦-ដំណាំម្រេច៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


