សេដ្ឋកិច្ច
ប្រទេសចំនួនបី ដែលវិនិយោគវិស័យសំណង់ និងអចលនទ្រព្យច្រើនជាងគេ នៅកម្ពុជា
វិស័យសំណង់ និងអចលនទ្រព្យ បានរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ប្រទេសដែលវិនិយោគវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជាច្រើនជាង គឺប្រទេសចិន បន្ទាប់កូរ៉េខាងត្បូង និងវៀតណាម ជាប់លេខរៀងទី៣។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា លំហូរចូលវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០១៩ កើនឡើងប្រមាណ ១២ភាគរយ ស្មើ ៣,៥លានដុល្លារ។ ខណៈនេះដែរ លំហូរចូលវិនិយោគពីរបទេស ២,៣ ពាន់លានដុល្លារ បានចូលក្នុងវិស័យហិរញ្ញវត្ថុ ក្នុងនោះចិន ជាប្រទេសធំជាងគេ ដែលបានវិនិយោគដោយផ្ទាល់ ចំនួន ៤៣ភាគរយ បន្ទាប់មកកូរ៉េខាងត្បូង ១១ភាគរយ វៀតណាម ៧ភាគរយ ជប៉ុន និងសិង្ហបុរី ៦ភាគរយ ។ របាយការណ៍នេះ បង្ហាញដោយលោក លី រស្មី រដ្ឋលេខធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២។

លោក លី រស្មី បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសមានស្ថេរភាពនយោបាយ និងសន្តិសុខសង្គមល្អ ដែលធ្វើឱ្យមានការអភិវឌ្ឍខ្លាំងក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ក្នុងន័យនេះ លោក បញ្ជាក់ថា វិស័យសំណង់គឺជាផ្នែកមួយដែលមានសារៈសំខាន់ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន នៃការអភិវឌ្ឍសង្គម និងបានបង្កើតការងារយ៉ាងច្រើនដល់ពលរដ្ឋ ដោយបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គមជាតិ។
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី រូបនេះ បានបញ្ជាក់ថា ការវិនិយោគវិស័យសំណង់ ៦ខែ ឆ្នាំនេះ មាន ២០០០គម្រោង លើទុនវិនិយោគជាង ១ពាន់លានដុល្លារ។ ដោយឡែកនៅឆ្នាំ ២០២១ មានជាង ៤ពាន់គម្រោង លើផ្ទៃក្រឡាជាង ១២លានម៉ែត្រការ៉េ ក្នុងនោះ ទុនវិនិយោគមានជាង ៥ពាន់លានដុល្លារអាមេរិក៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


