សេដ្ឋកិច្ច
ឧកញ៉ា សុង សារ៉ន៖ សហព័ន្ធស្រូវអង្ករដាក់ផែនការនាំអង្ករចេញឱ្យបាន ៨០ម៉ឺនតោន ក្នុងឆ្នាំ ២០២២
សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ផែនការនាំអង្ករចេញឱ្យបាន ៨០ម៉ឺនតោន នៅឆ្នាំ ២០២២នេះ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកិច្ចសម្ភាសន៍កម្មវិធី Grow Under Peace របស់កម្ពុជាថ្មី។

តាមរយៈផែនការនេះ ប្រធានសហព័ន្ធស្រូវអង្ករ គូសបញ្ជាក់ថា ដោយផ្អែកលើការកសាងទីផ្សាររវាងរដ្ឋ និងរដ្ឋ និងការពង្រីកទីផ្សារទៅសហគមន៍អឺរ៉ុប ជាពិសេសប្រទេសបារាំង ដែលមានការពេញចិត្តជាខ្លាំងមកលើគុណភាពអង្ករកម្ពុជា។ លោកឧកញ៉ា បញ្ជាក់ដូច្នេះ« យើងព្យាយាមយកទីផ្សារប្រទេសបារាំង គឺជាមូលដ្ឋានរឹងមាំសម្រាប់នាំចូលអង្ករកម្ពុជា ចែកចាយទៅប្រទេសផ្សេងៗ នៅតំបន់អឺរ៉ុប»។
លោក ឧកញ៉ា សុង សារ៉ន បានបន្ថែមទៀតថា កម្ពុជា នឹងកសាងលក្ខណៈពិសេសនៃអង្ករកម្ពុជា ដោយផលិតអង្ករក្រអូប អង្ករ SKO (សែនក្រអូបសូន្យមួយ) អង្ករម្លិះអង្គរ ជាប្រភេទអង្ករប្រណីត និងអង្ករដំណើបស្បៃមង្គល ដើម្បីបំពេញតម្រូវការទីផ្សារប្រទេសចិន ជាដើម។ ការប្រឹងប្រែងផលិតអង្ករទាំងអស់នេះ គឺដើម្បីបង្ហាញអត្តសញ្ញាណរបស់ជាតិ ដោយយើងមានលក្ខណៈពិសេស ដែលគេមិនអាចធ្វើបាន ឬអាចប្រកួតប្រជែងជាមួយគេបាន។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បានបង្ហាញថា រយៈពេល៧ខែក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានប្រមាណជាង ៣៥ម៉ឺនតោន មានការកើនឡើងជាង១៣% ទៅកាន់ទីផ្សារទិសដៅចំនួន ៥៣ ប្រទេស។ ក្នុងនោះ ប្រទេសចិននៅតែឈរលំដាប់លេខ១ ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា ក្នុងបរិមាណចំនួន ១៧ ម៉ឺនតោន ដែលមានការកើនឡើងជាង១០%។ ចំណែកបរិមាណអង្ករនាំចេញទៅកាន់ទិសដៅទីផ្សារអឺរ៉ុបវិញ មានចំនួនប្រមាណជាង ១១ម៉ឺនតោន កើនឡើងចំនួន ៤៧% និង ទៅកាន់ប្រទេសក្នុងអាស៊ានមានចំនួនជិត ៣ម៉ឺនតោន កើនឡើងចំនួនជិត២%ផងដែរ។
នៅឆ្នាំ ២០២១ មានក្រុមហ៊ុនដែលបាននាំចេញអង្ករចំនួន ៦២ ក្រុមហ៊ុន ក្នុងបរិមាណចំនួន ៦១៧ ០៦៩ តោន ថយចុះចំនួន ៧៣. ៧៦០ តោន (-១០,៦៨% បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


