សេដ្ឋកិច្ច
គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងពេញនិយមខ្លាំងនៅក្នុងផ្សារទំនើបរបស់ជប៉ុន
ផ្សារទំនើប O K របស់ជប៉ុនកាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធីអបអរដល់ការបង្កើនការលក់នូវគ្រាប់ស្វាយចន្ទីរបស់កម្ពុជាដល់ទៅ១០០ហាងក្នុងប្រទេសជប៉ុន ដែលមានការចូលរួមពីសំណាក់ លោក ទុយ រី អគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុន។

O K ជាផ្សារទំនើបធំមួយនៅជប៉ុន ដែលមានរហូតទៅដល់ចំនួន ១០០ហាង។ ប្រធានផ្សារទំនើប OK លោក ជូន ហុងដា (Jun Honda) ដែលបានបង្កើនការលក់គ្រាប់ស្វាយចន្ទីកម្ពុជានេះ បានលើកឡើងថា គ្រាប់ស្វាយចន្ទីកម្ពុជា គឺមានការពេញនិយមជាខ្លាំងពីសំណាក់ប្រជាជនជប៉ុន ដោយសារតែវាមានគ្រាប់ធំល្អ និងរសជាតិឆ្ងាញ់ ជាងគ្រាប់ចន្ទីដែលនាំចូលពីវៀតណាម និងឥណ្ឌាទៅទៀត ដែលធ្វើឱ្យការលក់កើនឡើងយ៉ាងឆាប់រហ័ស ហួសពីការរំពឹងទុក។

ការនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការសហការគ្នារវាងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងក្រុមហ៊ុន Top planning Japan ដែលមានរោងចក្រកែឆ្នៃក្នុងខេត្តកំពង់ធំ។ ទន្ទឹមនឹងការនាំចេញនេះ ប្រធានក្រុមហ៊ុនដែលនាំចូលទៅកាន់ទីផ្សារជប៉ុន រំពឹងថា នឹងកើនការលក់ដល់ចំនួនមួយតោន ក្នុងមួយខែ។ ប៉ុន្តែ ទោះជាយ៉ាងណា ការបង្កើនបរិមាណលក់នៅជប៉ុន មិនមែនជារឿងងាយស្រួលនោះឡើយ។

លោក Takayuki Imahashi ប្រធានក្រុមហ៊ុន Top planning Japan បានលើកឡើងថា លោក និងសមាគមស្វាយចន្ទីកម្ពុជា គឺមានគម្រោង ដើម្បីបង្កើនការចែកចាយការលក់គ្រាប់ស្វាយចន្ទីខ្មែរ ឱ្យបានកាន់តែច្រើនថែមទៀត។ លោកនិយាយថា៖ ” ខ្ញុំទទួលស្គាល់ថា គ្រាប់ចន្ទីកម្ពុជា ពិតជាមានគុណភាពខ្ពស់ ស្របតាមស្តង់ដាអន្តរជាតិ ប៉ុន្តែ គួរឱ្យស្តាយដែលគ្រាប់ចន្ទីជាច្រើន ដែលនាំចេញទៅកាន់ទីផ្សារវៀតណាម បែរជាទទួលបានតម្លៃទាប ”។
ស្វាយចន្ទី គឺជាដំណាំមួយប្រភេទមានសារៈសំខាន់ណាស់ ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋរស់នៅទីជនបទ។ ក្រុមហ៊ុន Top Planning Japan ជឿជាក់ថា វាមិនមែនជារឿងពិបាកទេ ក្នុងការនាំចេញគ្រាប់ចន្ទីខ្មែរ ដែលមានគុណភាពស្តង់ដាអន្តរជាតិខ្ពស់បែបនេះ ចូលទៅកាន់ទីផ្សារជប៉ុន ក៏ដូចជាទីផ្សារអន្តរជាតិ។ ដើម្បីមានសមត្ថភាពបំពេញតម្រូវការសុវត្ថភាពចំណីអាហារខ្ពស់ ដែលចាំបាច់សម្រាប់លក់ក្នុងជប៉ុន និងប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត ក្រុមហ៊ុន Top Planning Japan នឹងបង្កើតប្រព័ន្ធជាច្រើនដែលចាំបាច់ ដើម្បីបង្កើតខ្សែសង្វាក់តម្លៃ និងការសាងសង់រោងចក្រកែឆ្នៃកម្រិតខ្ពស់។

ក្រសួងកសិកម្មកម្ពុជា និងជប៉ុន ក៏ដូចជា អង្គការJICA ជប៉ុនបានសហការគ្នាយ៉ាងជិតស្និតដែលធ្វើឱ្យដំណើរការដាំដុះស្វាយចន្ទីទទួលបានបណ្ណសរសើរពីស្ថាប័នHACCP និងជាផលិតផលកសិកម្មដំបូងគេកម្ពុជា ដែលទទួលស្តង់ដារសរីរាង្គ JIS ដែលអាចនាំទៅចែកចាយលក់ក្នុងតម្លៃខ្ពស់លើទីផ្សារជប៉ុនបាន។

គូរឱ្យដឹងដែរថា អំឡុងពេលជំងឺកូវីដ-១៩ វាយលុក បានធ្វើឱ្យការផ្គត់ផ្គង់អាហារពិភពលោកប៉ះពាល់ជាខ្លាំង ហើយការរក្សាបានតម្រូវការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីគ្រប់គ្រាន់ក្នុងជប៉ុន ក៏មានបញ្ហាដូចគ្នា។ ដោយសារតែទីផ្សារដ៏ធំរបស់ឥណ្ឌាត្រូវបានផ្អាក ខណៈការនាំចូលពីវៀតណាមទៀតសោតជាប្រភេទគ្រាប់ចន្ទីគ្មានគុណភាព ព្រមទាំងតម្លៃមិនស្ថិតស្ថេរ ជប៉ុន ក៏បានជ្រើសរើសគ្រាប់ចន្ទីកម្ពុជាជំនួសវិញ ដោយសារតែកម្ពុជា មានភាពល្អប្រសើរឆាប់រហ័សពីកូវីដ១៩ ជាពិសេស ការស្រោចវាក់សាំងគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋតាមទីជនបទ ដែលអាចឱ្យវិស័យកសិកម្មមានដំណើរការប្រក្រតីឡើងវិញ។
ប៉ុន្តែ ទោះជាយ៉ាងណា ផលិតផលកសិកម្មកម្ពុជា គឺនៅមានបរិមាណតិចតូចនៅឡើយក្នុងការនាំចេញទៅកាន់ផ្សារអន្តរជាតិ។ ក្រសួងកសិកម្មជប៉ុន រួមទាំងអង្គការ JICA ដែលចូលរួមក្នុងកម្មវិធីអបអរសាទរ បានបង្ហាញចំណាប់អារម្មណ៍ពីភាពជោគជ័យជាមួយការសហការជាមួយក្រសួងកសិកម្មកម្ពុជា ក្នុងការបង្កើនទីផ្សារនៅជប៉ុន។ ដោយសារតែដីកសិកម្មនៅកម្ពុជាមានជីវជាតិល្អ និងអំណោយផលល្អ ជប៉ុនសង្ឃឹមថា កម្ពុជា នឹងបង្កើនឥទ្ធិពលរបស់ខ្លួន ជាការបង្ហាញទៅដល់សន្តិសុខស្បៀងពិភពលោក៕

អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


