សេដ្ឋកិច្ច
កម្ពុជា ទទួលបានចំណូលជាង ៣០០លានដុល្លារពីការនាំចេញអង្ករ ១០ខែ ឆ្នាំនេះ
កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ខែ ឆ្នាំ ២០២២នេះ សរុបចំនួន ៥០៩ ២៤៩តោន កើនឡើង ១០.៦៧% ដែលគិតជាទឹកប្រាក់ប្រមាណ ៣២៣.៩០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

គោលដៅដែលកម្ពុជានាំអង្ករចេញ មានប្រមាណ ៥៦ប្រទេស ដែលក្នុងនោះប្រទេសចិន និងតំបន់ស្វ័យតហុងកុង ម៉ាកាវ ចំនួន ២៣១ ៨៧៣ តោន ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបចំនួន២៥ប្រទេស បានចំនួន ១៧៩ ០៧៣តោន ប្រទេសសមាជិកអាស៊ានចំនួន៤ប្រទេស បានចំនួន ៤៨ ២៥៣តោន និង ២៥ប្រទេសផ្សេងទៀតបានចំនួន ៥០ ០៥០តោន។
ចំណែកប្រភេទអង្ករក្រអូបប្រណីតចំនួន ១៩០ ៧៩០តោន អង្ករសែនក្រអូបចំនួន ១៥៣ ៥៦១តោន អង្ករសគ្រាប់វែងចំនួន ១៤៤ ៦៧២ តោន អង្ករចំហុយ ១១ ៨១៥តោន អង្ករសរីរាង្គចំនួន ៨៣៨៨តោន និងអង្ករដំណើបចំនួន ។
ទន្ទឹមនឹងនេះ ការនាំចេញស្រូវរបស់កម្ពុជា ក៏បានចំនួន ២ ៤៤០ ១១២ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៨៤.១៥លានដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២នេះផងដែរ។

សូមរំលឹកថា រយៈពេល ១០ខែ ២០២១ កម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៦០,១៦៩តោន គិតជាទឹកប្រាក់មានចំនួន ៣២៣.៤៧៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


