ព័ត៌មានជាតិ
ខេត្តកំពតកំពុងល្បីមួយទៀត គឺដាំចេកលឿងនាំចេញទៅក្រៅប្រទេស
លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានព្រឹកនេះបានអះអាងថា នាពេលបច្ចុប្បន្ននេះ ទីផ្សារផ្លែចេកខេត្តកំពតនាំចេញទៅលក់នៅទីផ្សារបរទេសហាក់មានសក្ដានុពលខ្លាំង ដោយក្នុងមួយខែៗ អាចនាំចេញរហូតចន្លោះពី ២ ០០០ តោន ទៅ ២ ៥០០តោន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ម៉ៅ ធនិន បានមានប្រសាសន៍ ខេត្តកំពតជាខេត្តដែលមានភាពសម្បូរបែបខាងវិស័យកសិកម្ម ក៏ដូចជាការដាំដុះដំណាំសម្រាប់ការនាំចេញ។ ជាក់ស្តែងកាលដើមឡើយនៅក្នុងខេត្តកំពតតែងមានភាពល្បីល្បាញខាងដំណាំម្រេច ដែលមានទិន្នផលខ្ពស់សម្រាប់ការនាំចេញ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ខេត្តក៏មានដំណាំចេកមួយទៀតដែលកំពុងមានភាពរីកចម្រើនខ្លាំង សម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស។

បើតាមលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពតបានបញ្ជាក់ថា មានក្រុមហ៊ុនពីរកំពុងដាំដុះដំណាំចេកលឿងនាំចេញទៅក្រៅប្រទេស។ ក្រុមហ៊ុនទាំងពីរដែលដាំដុះលើផ្ទៃដីជាងមួយពាន់ហិកតា ក្នុងមួយឆ្នាំអាចនាំចេញបានជាង ២០ ម៉ឺនតោន។
ខេត្តកំពតមានល្បីល្បាញលើដំណាំទុរេន និងម្រេច។ ក្រៅពីដំណាំសក្តានុពលរបស់ខេត្ត ដំណាំចេកលឿងក៏កំពុងទទួលការពេញនិយម។ ដោយសារតែខេត្តកំពតជាខេត្តប៉ូលទេសចរណ៍ដ៏ទាក់ទាញ ដូច្នេះទិន្នផលដំណាំកសិកម្មស្ទើរតែទាំងអស់ដែលមាននៅក្នុងខេត្តផ្ទាល់ត្រូវបានផ្គត់ផ្គង់តម្រូវការនូវនឹងកន្លែង ក៏ដូចជាចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


