សេដ្ឋកិច្ច
ប្រធានសេដ្ឋវិទូ IMF ៖ អតិផរណាអាចបន្តឡើងខ្ពស់រហូតដល់ឆ្នាំ ២០២៥
លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីពេលថ្មីៗនេះថា អត្រាអតិផរណាពិភពលោកដែលកំពុងឡើងខ្ពស់ជាប្រវត្តិសាស្ត្រ អាចបន្តរហូតដល់ឆ្នាំ ២០២៥ ។

តម្លៃទំនិញនៅជុំវិញពិភពលោកបានកើនឡើង ចាប់តាំងពីការបើកឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោកក្រោយរោគរាតត្បាតកូវីដ ១៩ ។ លើសពីនេះទៅទៀត អតិផរណាត្រូវបានជំរុញបន្ថែមទៀត បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានការឡើងថ្លៃតម្លៃទំនិញនៅទូទាំងពិភពលោក ។
ក្នុងបទសម្ភាសន៍មួយនៅទីក្រុងវ៉ាស៊ីនតោន លោក Pierre-Olivier Gourinchas និយាយថា អតិផរណា គឺនៅតែនៅជាមួយយើងប្រហែលដល់ឆ្នាំ ២០២៥ ជាពិសេសអតិផរណាស្នូលមិនបានធ្លាក់ចុះទៅគោលដៅវិញនោះទេ ខណៈការព្យាករណ៍ថ្មីរបស់ IMF អំពីអតិផរណានៅឆ្នាំនេះ គឺនឹងឡើងដល់ ៧ ភាគរយ ។

ដោយឡែក វិស័យដែលគួរឲ្យព្រួយបារម្ភមួយទៀត គឺវិស័យអចលនទ្រព្យ ដែលក៏ជាផ្នែកមួយបង្កឲ្យមានវិបត្តិផងដែរនៅជុំវិញពិភពលោក ។
ជាចុងក្រោយលោក Gourinchas បញ្ជាក់ថា ដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតដូចជា ធនាគារ Silicon Valley Bank (SVB) និងធនាគារ Signature Bank ប្រកាសក្ស័យធនដួលរលំតែម្ដងកាលពីខែមុន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Business Insider
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


