សេដ្ឋកិច្ច
កំណើនយឺតនៃសេដ្ឋកិច្ចសកលនិងតំបន់ធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ផែភ្នំពេញកើនឡើងតិចតួច
ភ្នំពេញ៖ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់ហាក់មានសភាពល្អប្រសើរជាបណ្តើរៗ ប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើ ផ្សារមូលបត្រកម្ពុជា(CSX) កើនឡើងតិចតួចនៅក្នុងត្រីមាសទី១ កន្លងទៅនេះ។

យោងតាមរបាការណ៍ហិរញ្ញវត្ថុរបស់ក. ស. ភ.ផ្ញើរទៅកាន់ CSX សម្រាប់ការអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៣២,៨៤៧ ពាន់លានរៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើងជាង ២ ពាន់លានរៀល ឬស្មើនឹង ៦,៧៨% ។
ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានសរុបចំនួនជាង ៦,១៨៦ ពាន់រៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះចំនួនជាង ១,៧៦៩ ពាន់រៀល ឬស្មើនឹង ២២,២៤%។

លោក ហ៊ី បាវី អគ្គនាយកនៃក. ស. ភ.បានមថ្លែងនៅក្នុងរបាយការណ៍៖«លទ្ធផលប្រចាំត្រីមាសទី១ឆ្នាំ២០២៤របស់ក. ស. ភ មានកំណើនទាបជាងត្រីមាសទី១ឆ្នាំ២០២៣ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤នេះ ក. ស. ភ បានដាក់ចេញនូវយន្តការបន្ថែមទៀត តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការពង្រីកសមត្ថភាពលើកដាក់ និងផ្ទេរផ្ទុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ឱ្យប្រើប្រាស់នូវចំណតផែរណបតាមដងទន្លេ និងសំដៅឱ្យលទ្ធផលប្រចាំឆ្នាំ២០២៤ សម្រេចបានតាមផែនការដែលបានគ្រោងទុក»។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១,០៣១.៦១២.៦៧៨ ថយចុះចំនួន ៩.២៧០.៨៥៥ ពាន់រៀល ស្មើនឹង ០,៨៩% និងមូលធនសរុបមានចំនួន ៧៨៩.៦៩០.៤១៨ ពាន់រៀល ថយចុះចំនួន ៧.០៦៩.៩៧២ ពាន់រៀល ស្មើនឹង ០,៨៩% បើធៀបនឹងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


