ព័ត៌មានជាតិ
កម្ពុជាច្រានចោលព័ត៌មានមិនពិតពាក់ព័ន្ធនឹងរចនាបថនៃអាកាសយានដ្ឋានសៀមរាបថ្មី
មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលកម្ពុជាបានច្រានចោលនូវការបង្ហោះនូវរូបភាពដែលបានបង្ហោះអំពីរចនាបថនៃអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដោយលើកឡើងថារចនាបថនៅព្រលាននេះថាមិនដឹងជាធ្វើឡើងដោយស្នាដៃវិស្វករខ្មែរឬចិន។
យោងតាមគណនីយ TikTokមួយដែលបានបង្ហោះកាលពីពេលថ្មីៗនេះថា៖«ខ្ញុំមិនបានដឹងថាជាស្នាដៃវិស្វករខ្មែរឬចិនទេ ប៉ុន្តែរឿងរចនា ព្រះមហាសេ្វតច្ឆត្រ ដែជាគ្រឿងបាំងជាន់ខ្ពស់សម្រាប់ការពារអង្គព្រះមហាក្សត្រ «ដាំក្បាលចុះ»គឺជាប្រផ្នូលមិនល្អសម្រាប់ជាតិខ្មែរ»។

ជាមួយនឹងការបង្ហោះសារនេះត្រូវបានលោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យនៃអាកាសចរស៊ីវិលកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី៨ ខែកក្កដានេះដោយច្រានចោលនូវការលើកឡើងខាងលើនោះ។
លោកបានមានប្រសាសន៍ថា៖«សម្រាប់ការបង្ហោះសារនោះ វាជារូបភាពរចនាបថនៅអាកាសយានដ្ឋានសៀមចាស់នោះទេ ដែលបានធ្វើឡើងតាំងពីជាង២ទស្សវត្សមុនមកម្ល៉េះ។ ហើយបច្ចុប្បន្នអាកាសដ្ឋានចាស់នោះបានបិទដំណើការតាំងពីចុងឆ្នាំ២០២៣មកម្លេះ។ សម្រាប់អាកាសយានដ្ឋានសៀមរាបអង្គរថ្មី គឺមិនមានរចនាបថបែបនោះទេ ដូច្នេះសូមបងប្អូនកុំធ្វើការចែកចាយនូវរូបភាពនោះបន្តទៀត»។

បើតាមមន្រ្តីអាកាសចរស៊ីវិល ស្ថិតិចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញចូលប្រទេសកម្ពុជាគិតត្រឹមបំណាច់ខែ ឧសភា ឆ្នាំ ២០២៤ មានចំនួនប្រហែល ២,៦ លាននាក់។ បើធៀបរយៈពេលពីរខែចុងក្រោយ (ឧសភានិងមេសា) ចំនួនទេសចរតាមផ្លូវអាកាសបានថយចុះ ៨%៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


