សេដ្ឋកិច្ច
ក្រុមហ៊ុន Minebea របស់ជប៉ុន ស្នើសុំឱ្យរដ្ឋាភិបាលជួយសម្រួលឯកសារសាងសង់រោងចក្រនៅខេត្តពោធិ៍សាត់
លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន Minebea របស់ជប៉ុន នៅរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ បានជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់។

លោក ស៊ុន ចាន់ថុល លោក Yoshihisa Kainuma បានថ្លែងអំណរគុណជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកក៏បានយកឱកាសនោះ ស្នើសុំការគាំទ្របន្ថែមទៀតលើដំណើរការអនុម័តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីសម្រួលឱ្យការងារវិនិយោគរបស់ក្រុមហ៊ុនកាន់តែមានភាពរលូន និងស្នើសុំអនុសាសន៍ណែនាំលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់ផងដែរ។

ក្រុមហ៊ុន Minebea របស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខឆាប់ៗនេះ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា ដែលមានទុនប្រមាណជាង ៦៥០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ៨ ពាន់កន្លែង។
ក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) កំពុងវិនិយោគនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


