ព័ត៌មានអន្ដរជាតិ
ទីក្រុងចិនធំៗ បន្ធូរបន្ថយគោលការណ៍ទិញផ្ទះ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ
ទីក្រុងធំៗរបស់ប្រទេសចិនចំនួន៣ នៅថ្ងៃចន្ទនេះ បានប្រកាសពីការបន្ធូរបន្ថយការរឹតបន្តឹងលើគោលការណ៍ទិញផ្ទះ ខណៈធនាគារកណ្តាលចិន បានស្នើសុំឱ្យស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Business Times។

វាគឺជាវិធានការចុងក្រោយបង្អស់របស់រដ្ឋាភិបាលចិន ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដើម្បីសម្រេចបានគោលដៅកំណើន ៥ ភាគរយ ខណៈវិស័យអចលនទ្រព្យ ដែលរួមចំណែកប្រហែលប្រមាណ ១/៤ នៃផលិតផលក្នុងស្រុកសរុប បានជាប់គាំងក្នុងវិបត្តិនារយៈពេលប៉ុន្មានឆ្នាំមកនេះ។
វិធានការបន្ថូរបន្ថយនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃ ៣០ កញ្ញានេះតទៅ។ ទីក្រុងធំៗ២ នៅភាគខាងត្បូងរបស់ចិន រួមមានទីក្រុងក្វាងចូវ និងក្រុងសេនជិន ដែលមានប្រជាជនរស់នៅសរុបចូលគ្នា ៣៧ លាននាក់ បាននិយាយថា អ្នកទិញផ្ទះនឹងមិនរងការត្រួតពិនិត្យចំពោះសិទ្ធិផ្ទះរបស់ពួកគេទៀតនោះទេ។ ចំពោះទីក្រុង ក្វាងចូវ អាជ្ញាធរលែងកំណត់ឱ្យប្រជាជនម្នាក់អាចមានផ្ទះត្រឹមតែ១ខ្នងទៀតហើយ ដែលនេះមានន័យថា ពួកគេអាចទិញផ្ទះលើសពី១ខ្នងបាន។

ចំណែកឯទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាទីក្រុងមានបំផុតរបស់ប្រទេសចិនវិញ បានប្រកាសថានឹងកាត់បន្ថយការបង់រំលោះអប្បបរមាលើផ្ទះមួយខ្នង មកត្រឹម ១៥ ភាគរយ ពី ២០ ភាគរយ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន Xinhua ការបន្ធូរបន្ថយគោលការណ៍របស់បណ្ដាទីក្រុងធំៗទាំង៣ ធ្វើឡើងក្រោយពេលដែលធនាគារកណ្តាលរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ បានប្រកាសថា ខ្លួននឹងស្នើឱ្យស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ ក្នុងគោលបំណងដើម្បី «កាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើម្ចាស់អចលនទ្រព្យ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


