ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមចាត់វិធានការលើសហភាពអឺរ៉ុប ដោយសារប្លុកនេះមិនសូវនាំចូលទំនិញអាមេរិក
បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយគំរាមថា ប្រសិនបើលោកឈ្នះការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ នោះសហភាពអឺរ៉ុបនឹងត្រូវ «បង់ថ្លៃធំ» ដោយសារមិនសូវទិញទំនិញនាំចេញរបស់អាមេរិកឱ្យបានគ្រប់គ្រាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលថា លោក ត្រាំ សំដៅលើការចាត់វិធានការពន្ធឈុតធំ។

អតីតប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងនៅពេលជួបជាមួយអ្នកគាំទ្រនៅរដ្ឋ Pennsylvania កាលពីថ្ងៃអង្គារ ថា៖ «ខ្ញុំប្រាប់អ្នកចុះ សហភាពអឺរ៉ុបស្តាប់ទៅពិតជាល្អណាស់ គួរឱ្យស្រលាញ់ណាស់មែនទេ? ប្រទេសតូចៗនៅអឺរ៉ុបល្អទាំងអស់ដែលរួបរួមគ្នា»។
លោកបន្តថា៖ «ពួកគេមិនទិញឡានរបស់យើងទេ។ ពួកគេមិនទិញផលិតផលកសិកម្មរបស់យើងទេ។ ពួកគេលក់ឡានរាប់លាននៅសហរដ្ឋអាមេរិក។ អត់ត្រូវអញ្ចឹងទេ ពួកគេនឹងត្រូវបង់ថ្លៃធំ»។
លោក ត្រាំ ថ្លែងយ៉ាងដូច្នេះ ក្រោយប្ដេជ្ញាជាថ្មីលើការដាក់ចេញច្បាប់ «Trump Reciprocal Trade» ឬ ដែលសំដៅលើការកំណត់ឱ្យការធ្វើពាណិជ្ជកម្មមានលក្ខណៈស៊ីសងគ្នា ចំពេលដែលអាមេរិកតែងតែប្រឈមមុខនឹងឱនភាពពាណិជ្ជកម្ម។

ជាមួយគ្នានោះ ការព្រមានរបស់លោកក៏ធ្វើឡើងស្របគ្នាទៅនឹងគោលនយោបាយការពារនិយមរបស់លោក ដែលកំណត់ដាក់ពន្ធ ១០-២០ លើគ្រប់មុខទំនិញ និង ៦០ ភាគរយ លើទំនិញចិន ដែលនាំចូលទៅលក់ក្នុងទឹកដីសហរដ្ឋអាមេរិក។ អ្នកវិភាគព្រួយបារម្ភថា គោលនយោបាយពន្ធបែបនេះ នឹងធ្វើឱ្យខូចទ្រង់ទ្រាយពាណិជ្ជកម្មសេរីរបស់សកល ដែលនឹងបង្កការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។
ក្រោមការគំរាមកំហែងបែបនេះ អ្នកវិភាគលើកឡើងថា សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក និងប្រទេសជាមិត្តទូទាំងពិភពលោកនឹងកាន់តែរង្គុះរង្គើរ ខណៈវិធានការពន្ធនឹងធ្វើឱ្យមានការសងសឹក ដែលនឹងកាន់តែអាចឱ្យការនាំចេញរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


