សេដ្ឋកិច្ច
រោងចក្រកែច្នៃដំណាប់ស្វាយ គិរីរម្យ ហ៊្វូដ តស៊ូបើកអាជីវកម្មរហូតទទួលបានជោគជ័យ
លោក មាស ហូលី អនុប្រធានក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន ដែលជាក្រុមហ៊ុនកែច្នៃដំណាប់ស្វាយបានឱ្យដឹងថា ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ២០១៣ និងប្រតិបត្តិការអាជីវកម្មឆ្នាំ ២០១៤។ ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំំស្រួច ខេត្តកំពង់ស្ពឺ។

លោក មាស ហូលី មានប្រសាសន៍នោក្នុងកម្មវិធីពិភាក្សាជាមួយផ្សារមូលបត្រកម្ពុជានៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា ដើមឡើយនៃការបង្កើតក្រុមហ៊ុននេះ ដោយសារឪពុកម្ដាយរបស់បងស្រីដែលជាប្រធានក្រុមហ៊ុន ជាអ្នកចម្ការ គាត់ចូលចិត្តចម្ការស្វាយ។
ម្យ៉ាងទៀត នៅខែដែលជោរជន់ដោយស្វាយ តម្លៃស្វាយបានធ្លាក់ចុះ ដោយមើលឃើញបញ្ហានេះ ទើបម្ចាស់ក្រុមហ៊ុនសម្រេចបង្កើតរោងចក្រកែច្នៃដំណាប់ស្វាយនេះតែម្ដង។
លោក មាស ហូលី បានបញ្ជាក់ថា ដើមឡើយបញ្ហាប្រឈមជាច្រើនបានកើតឡើង ក្រុមហ៊ុនបានចុះកុងត្រាជាមួយក្រុមហ៊ុនមួយក្នុងការដាក់ទុនធ្វើអាជីវកម្មរួមគ្នា ប៉ុន្តែលទ្ធផលមិនបានដូចចិត្តដោយភាគីក្រុមហ៊ុនោះ តម្រូវឱ្យមានលក្ខណ្ឌច្រើន ក៏ភាគីទាំងពីរសម្រេចបញ្ចប់កុងត្រាជាមួយគ្នា ហើយយកមកគ្រប់គ្រងខ្លួនឯងវិញ។

លោក មាស ហូលី បានឱ្យដឹងថា ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន តែងតែព្យាយាមអភិវឌ្ឍរហូត ផលិតផលកាលពីដំបូងមិនមានអនុវត្តស្ដង់ដារទេ បន្ទាប់មកបានចាប់ផ្ដើមអនុវត្តជាមូលដ្ឋានមួយអាចរកទីផ្សារជាក់លាក់ណាមួយ ហើយមកដល់បច្ចុប្បន្នក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន មានស្ដង់ដារខ្ពស់ និងផលិតកម្មដំណាប់ស្វាយខ្ទង់ពាន់តោន ដែលក្រុមហ៊ុនមានលទ្ធភាពនាំដំណាប់ស្វាយខ្មែរទៅទីផ្សារអឺរ៉ុប និងអង់គ្លេស ថៃ ចិន ជប៉ុន ហើយត្រៀមនាំទៅអាមេរិកនៅពេលខាងមុខឆាប់ៗ។
លោកថា ផលិតផលដំណាប់ស្វាយរបស់ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន បានចែកចាយក្នុងស្រុកប្រមាណ ៥% ក្រៅពីនោះ នាំចេញទាំងស្រុង។
គិតមកដល់ពេលនេះ កសិដ្ឋាន គិរីរម្យ ហ៊្វូដ ប្រដាក់សិន មានផ្ទៃដីដល់ជាង ៦០០ ហិកតា ក្នុងនោះផ្ទៃដីដាំស្វាយប្រមាណ ៥០០ ហិកតា។ រោងចក្រកែច្នៃដំណាប់ស្វាយបានចាប់ផ្ដើមដំណើរការនៅក្នុងខែតុលា ឆ្នាំ ២០២៤ ដែលផ្ដល់ការងារប្រមាណ ៧០០ កន្លែងនៅរដូវក្ដៅ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


