ព័ត៌មានជាតិ
ប្រាក់ចំណេញរបស់អេស៊ីលីដាការធ្លាក់ចុះជាង៥០%ក្នុងត្រីមាសទី៣
អេស៊ីលីដាដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេមួយនៅកម្ពុជាបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ ចំណេញជាង ៥៤%នៅត្រីមាសទី៣ឆ្នាំនេះ ធៀបនឹងត្រីមាសទី២ដែលជាការធ្លាក់ចុះយ៉ាងគំហុកពុំធ្លាប់មានចាប់តាំងពីខ្លួនបើកដំណើការ។

យោងតាមរបាយការណ៍ហិញ្ញវត្ថុដែលផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជានាពេលថ្មីៗនេះ ធនាគារដែលបានកំលាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជកាលពីឆ្នាំ២០២៣ បង្ហាញថាប្រាក់ចំណូលប្រតិបត្តិការក្នុងត្រីមាសទី៣សម្រេចបានចំនួន៨៨៧,៦៦២ ពាន់លានរៀល ដោយកើនឡើង៣,៤៨% ធៀបនឹងត្រីមាសទី២ដែលមានចំនួន៨៥៧,៧៨៦ ពាន់លានរៀល។
ខណៈប្រាក់ចំណេញរបស់ធនាគារសរុបសម្រេចបានចំនួន ៧៥,៨១ពាន់លានរៀល ដោយធ្លាក់ចុះជាង៥៤% ពីត្រីមាសទី២ដែលមានចំនួនជាង១៦៥ពាន់លានរៀល។
ធនាគារបានលើកឡើងថាការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែកញ្ញា ឆ្នាំ២០២៤ កើនឡើងដល់ ៨,១២ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៨៨៨,៤០ លានដុល្លារអាមេរិក ឬ ១២,២៩% ពីដំណាច់ខែធ្នូ ឆ្នាំ២០២៣»។

«ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ២៩,៩២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ ជាលទ្ធផល ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ សម្រេចបាន ១៨,៥៤ លានដុល្លារអាមេរិក (ឬ ៧៥,៨១ ប៊ីលានរៀល)»។ នេះបើយោងតាមការបញ្ជាក់របស់អេស៊ីលីដា។
កាលពីខែឧសភា ឆ្នាំ២០២០ធនាគារអេស៊ីលីដាបានចុះបញ្ជីជាផ្លូវការនៅលើផ្សារ មូលបត្រកម្ពុជាជាមួយភាគហ៊ុនថ្មីត្រូវបានបោះផ្សាយចំនួន ជាង៤លានភាគហ៊ុន។ ធនាគារនេះបានប្រមូលនូវទុនបានចំនួនជាង១៧លានដុល្លារពីការបោះផ្សាយលក់មូលបត្រ ជាសាធារណៈលើកដំបូង (IPO) ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


