ព័ត៌មានអន្ដរជាតិ
ថៃ និងកូរ៉េខាងត្បូងចរចាគ្នា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃ និងកូរ៉េខាងត្បូងបានត្រៀមខ្លួនដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក Pichai បានឱ្យដឹងពីការណ៍នេះ ក្រោយបានពិភាក្សាអំពីការចរចាភាពជាដៃគូសេដ្ឋកិច្ច ជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសថៃ លោកស្រី Park Yongmin កាលពីថ្ងៃពុធ។ លោកបន្តថា FTA នឹងត្រូវបានដាក់ឈ្មោះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថៃ-កូរ៉េខាងត្បូង (EPA)។
កិច្ចព្រមព្រៀងថ្មីនេះ មានគោលបំណងពង្រីកទីផ្សារបន្ថែមទៀតសម្រាប់ពាណិជ្ជកម្មលើទំនិញ សេវាកម្ម និងការវិនិយោគ។ វានឹងបន្ថែមពីលើកិច្ចព្រមព្រៀងដែលថៃ និងកូរ៉េខាងត្បូងមានស្រាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម។ បច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាប្រភពវិនិយោគិនដ៏ធំបំផុតទី៦ សម្រាប់ប្រទេសថៃ។

ក្នុងជំនួបកាលពីថ្ងៃពុធដដែល លោក Pichai ក៏បានជំរុញផងដែរឱ្យកូរ៉េខាងត្បូងពិចារណាបើកទីផ្សាររបស់ខ្លួន ចំពោះផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីប្រទេសថៃ រួមទាំងផ្លែឈើត្រូពិកដូចជា ស្វាយ មង្ឃុត ម្នាស់ បង្គា និងសាច់មាន់ ខណៈភាគីទាំង២បានពង្រីកទំនាក់ទំនងបន្ថែមទៀត។
គេមើលឃើញថា ការចរចារវាងថៃ និងកូរ៉េខាងត្បូង កើតឡើងចំពេលដែលមានការព្រួយបារម្ភពីគោលនយោបាយពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលបណ្ដាលឱ្យមានការព្រមានពីអ្នកជំនាញ ឱ្យប្រទេសថៃធ្វើពិពិធកម្មទីផ្សារនាំចេញដើម្បីកាត់បន្ថយប៉ះពាល់ ខណៈប្រទេសនេះពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលដើរអូសជើង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


