ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកព្រមានពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល ជុំវិញពន្ធរបស់ ត្រាំ
ធនាគារពិភពលោកបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយពន្ធ ១០ ភាគរយ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ អាចទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៥ រហូតដល់ ០,៣ ភាគរយ ប្រសិនបើប្រទេសផ្សេងៗចេញវិធានការសងសឹក ខណៈកំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករថាខ្សោយរួចទៅហើយត្រឹម ២,៧ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ ដែលគ្រោងនឹងឡើងកាន់អំណាចថ្ងៃចន្ទនេះ បានសន្យាដាក់ពន្ធ ១០ ភាគរយ លើទំនិញទូទៅពីគ្រប់ប្រទេស ២៥ ភាគរយលើកាណាដា និងម៉ិកស៊ិក បើប្រទេសទាំង២មិនទប់ស្កាត់លំហូរគ្រឿងញៀន និងជនចំណាកស្រុកខុសច្បាប់ចូលទឹកដីសហរដ្ឋអាមេរិក និង ៦០ ភាគរយ លើទំនិញនាំចូលពីចិន។ ប្រទេសមួយចំនួន រួមទាំងកាណាដា និងម៉ិកស៊ិក បានប្ដេជ្ញាសងសឹករួចទៅហើយ។
ធនាគារពិភពលោកទាញការសិក្សារបស់ខ្លួន ដោយលើកឡើងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ១០ ភាគរយ លើដៃគូពាណិជ្ជកម្មទាំងអស់នៅឆ្នាំ ២០២៥ អាចទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកបាន ០,២ ភាគរយ។ ប្រសិនបើប្រទេសផ្សេងទៀតសងសឹក ផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចអាចនឹងកាន់តែអាក្រក់ជាងនេះ។
ការប៉ាន់ប្រមាណទាំងអស់នេះរបស់ធនាគារ គឺត្រូវគ្នានឹងការសិក្សាផ្សេងៗទៀត ដែលបង្ហាញថា ការដំឡើងពន្ធ ១០ ភាគរយ អាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិក រហូតដល់ ០,៤ ភាគរយ ហើយការសងសឹករបស់ប្រទេសផ្សេងៗ នឹងអាក្រក់ជាងនេះរហូតដល់ ០,៩ ភាគរយ។

យ៉ាងណាមិញ ធនាគារពិភពលោកក៏បានកត់សម្គាល់ផងដែរថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចកើនឡើង ០,៤ ភាគរយនៅឆ្នាំ ២០២៦ ប្រសិនបើការកាត់បន្ថយពន្ធត្រូវបានបន្ត ដោយគ្រាន់តែវាមានឥទ្ធិពលតិចតួចលើសេដ្ឋកិច្ចពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ឯណោះវិញ បានព្រមានថា ពាណិជ្ជកម្មសកលអាចប្រឈមមុខនឹង «ការកកិត និងការបែកបាក់» កាន់តែច្រើន ហើយបាននិយាយថា សង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត គឺជាលទ្ធភាពដ៏ពិតប្រាកដមួយ។
របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបង្អស់របស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានព្យាករថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើង ២,៧ ភាគរយ ក្នុងឆ្នាំ ២០២៥ និង ២០២៦ ដូចគ្នាទៅនឹងឆ្នាំ ២០២៤។
ធនាគារព្រមានថា ប្រទេសកំពុងអភិវឌ្ឍន៍បច្ចុប្បន្ននេះ កំពុងប្រឈមមុខនឹងទស្សនវិស័យកំណើនរយៈពេលវែងដ៏ខ្សោយបំផុតចាប់តាំងពីឆ្នាំ ២០០០ ដោយកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍បានធ្លាក់ចុះពីជិត ៦ ភាគរយ ក្នុងទសវត្សរ៍ឆ្នាំ ២០០០ មកនៅត្រឹម ៥,១ ភាគរយ ក្នុងទសវត្សរ៍ឆ្នាំ ២០១០ និងជាមធ្យមប្រហែល ៣,៥ ភាគរយ ក្នុងទសវត្សរ៍ឆ្នាំ ២០២០៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


