សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះទៅជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ជាផ្លូវការនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ដើម្បីធ្វើឱ្យប្រសើរឡើងនូវម៉ាកសញ្ញា និងយុទ្ធសាស្ត្រឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយនឹងឋានៈជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល។

អនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចប្ដូរឈ្មោះ ក្រុមហ៊ុន អាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) មានផែនការពង្រីកបណ្ដាញផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ ដោយគ្រោងតភ្ជាប់បើកជើងហោះហើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀតឱ្យបានឆាប់ ហើយគ្រោងនឹងបើកជើងហោះហើរឆ្ពោះទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ ខាងមុខ ស្របពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងមានការីកចម្រើន ដែលជំរុញដោយកំណើននៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។

សម្រាប់ការតភ្ជាប់គោលដៅហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា រវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកនឹងចាប់ផ្ដើមនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយហោះហើរមួយជើងរៀងរាល់ថ្ងៃ។
លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាប្ដេជ្ញាបំពេញបេសកម្មក្នុងនាមជាអាកាសចរណ៍ជាតិ តាំងពីការបង្កើមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា។
លោក Zhan David បញ្ជាក់ថា ក្រុមហ៊ុន តែងតែផ្ដល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


