ព័ត៌មានអន្ដរជាតិ
ត្រាំ ទាមទារឱ្យបញ្ចុះអត្រាការប្រាក់ តម្លៃប្រេង នៅវេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស
ក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពាណិជ្ជកម្ម និងនយោបាយពិភពលោក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) បញ្ចុះតម្លៃប្រេង ហើយរដ្ឋាភិបាលនានាទូទាំងពិភពលោកទម្លាក់អត្រាការប្រាក់ ខណៈព្រមានយកពន្ធចំពោះក្រុមហ៊ុនផ្សេងៗប្រសិនបើពួកគេមិនវិនិយោគក្នុងស្រុកអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បានលើកឡើងពីការណ៍ទាំងនេះតាមរយៈប្រព័ន្ធវិដេអូទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវូស នាប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍។ លោកនិយាយថា៖ «ខ្ញុំនឹងទាមទារឱ្យមានការទម្លាក់អត្រាការប្រាក់ភ្លាមៗ ហើយដូចគ្នានេះដែរ វាគួរតែធ្លាក់ចុះទូទាំងពិភពលោក។ ខ្ញុំក៏នឹងស្នើឱ្យអារ៉ាប៊ីសាអូឌីត និងអង្គការ OPEC បញ្ចុះថ្លៃប្រេង»។
ជាមួយគ្នានោះ លោក ត្រាំ ក៏បានព្រមានផងដែរអំពីការយកពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកក្នុងអត្រាខុសគ្នា លើគ្រប់ប្រទេសទាំងអស់។ បន្ថែមពីនេះ លោកបានប្រាប់ទៅក្រុមនាយកប្រតិបត្តិអាជីវកម្មពិភពលោកថា៖ «សាររបស់ខ្ញុំទៅកាន់គ្រប់អាជីវកម្មទាំងអស់ក្នុងពិភពលោក គឺសាមញ្ញណាស់៖ មកផលិតផលិតផលរបស់អ្នកនៅអាមេរិក នោះយើងនឹងផ្តល់ឱ្យអ្នកនូវអត្រាពន្ធទាបបំផុតជាងប្រទេសណាៗទាំងអស់លើផែនដី»។
លោក ត្រាំ បាននិយាយថា៖ «ប៉ុន្តែប្រសិនបើមិនផលិតផលិតផលរបស់អ្នកនៅអាមេរិកទេនោះ នោះវាជាការសាមញ្ញបំផុត គឺអ្នកនឹងត្រូវបង់ពន្ធ។ បរិមាណខុសគ្នា ប៉ុន្តែពន្ធនោះ នឹងបង្ហូរប្រាក់រាប់រយពាន់លានដុល្លារ និងសូម្បីតែរាប់ទ្រីលានដុល្លារទៅក្នុងរតនាគាររបស់យើង ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់យើង និងទូទាត់បំណុល» ។

គួរគូសបញ្ជាក់ថា លោក ត្រាំ បានស្នើការកាត់បន្ថយពន្ធសារជីវកម្មមកត្រឹម ១៥ ភាគរយ ប៉ុន្តែត្រូវការការអនុម័តពីសភាអាមេរិកជាមុនសិន។
លោក ត្រាំ បានស្បថចូលកាន់តំណែងប្រធានាធិបតីនៃអាណត្តិទី២របស់ខ្លួនកាលពីថ្ងៃចន្ទ ដោយមិនដាក់ពន្ធភ្លាមៗតាមការសន្យាក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនោះទេ ដែលក្នុងនោះរួមទាំងពន្ធ ១០ ភាគរយ លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ និង ៦០ ភាគរយ លើទំនិញចិន។
យ៉ាងណាមិញ លោកបានថ្លែងក្រោយស្បថចូលកាន់តំណែងថា សហរដ្ឋអាមេរិកប្រហែលជាងអាចចាប់ផ្ដើមយកពន្ធគយ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក ចាប់ពីដើមខែកុម្ភៈតទៅ ចំពោះតួនាទីប្រទេសទាំង២លើអន្តោប្រវេសន៍ខុសច្បាប់ និងលំហូរថ្នាំញៀនហ្វេនតានីល។ លោកក៏គំរាមយកពន្ធ ១០ ភាគរយ លើចិនចាប់ពីថ្ងៃទី ១ កុម្ភៈ ផងដែរ ដោយសំអាងលើតួនាទីរបស់ចិន លើចង្វាក់ផ្គត់ផ្គង់ហ្វេនតានីល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


