សេដ្ឋកិច្ច
ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺនៅតែរក្សាជំហរ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបានវិបុលភាព និងនិរន្តរភាពរបស់វិស័យជលផលនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture ក្រោមប្រធានបទ «បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍» នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ធនធានជលផលនៅកម្ពុជាមានច្រើនសម្បូរបែបតាំងពីបុរាណកាលមកទល់បច្ចុប្បន្ន ដូចមានបង្ហាញតាមរយៈចម្លាក់មច្ឆជាតិនៅលើថែវនៃប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ ហើយថា ភាពសម្បូរបែបនេះ ក្រៅពីជួយឱ្យប្រជាជនមានហូប មានន័យថា មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រសួងក៏បានគិតគូរដល់ការជំរុញជីវភាពប្រជានេសាទ និងវារីវប្បករឱ្យមានបានថែមទៀត ដោយសហការជាមួយអង្គការដៃគូក្នុងការគាំទ្រ និងលើកទឹកចិត្តឱ្យប្រជានេសាទ និងវារីវប្បករចេះប្រើប្រាស់ធនធានជលផលដើម្បីបង្កើនតម្លៃបន្ថែមខ្ពស់ តាមរយៈការកែច្នៃជាម្ហូបប្រណិត ឈ្ងុយឆ្ងាញ់ និងសម្បូរជីវជាតិល្អសម្រាប់សុខភាព។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែរក្សាជំហរ និងការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបានវិបុលភាព និងនិរន្តរភាពរបស់វិស័យជលផលកម្ពុជា។ក្រសួងស្វាគមន៍រាល់គំនិតផ្តួចផ្តើមថ្មីៗដែលគាំទ្រដល់វិស័យដ៏សំខាន់នេះ បន្ថែមលើវឌ្ឍនភាពដែលយើងទទួលបានមកទល់ពេលនេះតាមរយៈភាពជាដៃគូ»។
ពិធីបង្ហាញការចម្អិនម្ហូបធ្វើពីត្រីខ្មែរនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែបក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព។ មិនតែប៉ុណ្ណោះ បានឆ្លុះបញ្ចាំងអពីតម្លៃមិនអាចកាត់ថ្លៃបាននៃការផ្សារភ្ជាប់គ្នារវាងធនធានជលផល និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល និងបានបង្កើតឱកាសអាជីវកម្ម សម្រាប់សហគ្រាសជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសគ្រប់គ្រងដោយស្រ្តី និងយុវវ័យ។

កម្មវិធីនេះបានផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋាន សហគ្រាសកែច្នៃជលផល តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបពិភាក្សានិងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីការចម្អិនមុខម្ហូបផ្សេងៗពីត្រីឱ្យបានទូលំទូលាយ និងជំរុញឱ្យកាន់តែមានតម្រូវការបរិភោគផលិតផលជលផលប្រកបដោយនិរន្តរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនក្នុងពេលបច្ចុប្បន្ននិងមនុស្សជំនាន់ក្រោយៗជាបន្តទៀត។
គួរបញ្ជាក់ថា វិស័យជលផល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដោយហេតុថា ប្រូតេអ៊ីននៃរបបអាហារសម្រាប់គ្រួសារខ្មែរ ៧៦% ទទួលបានមកពីត្រី បន្ថែមលើការបង្កើតការងាប្រមាណជា ២ លាននៅទូទាំងប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


