សេដ្ឋកិច្ច
សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ថា សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» នៅឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានថវិកាជំនួយឥតសំណង ៣៥០០០ដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ស្មើនឹង៤០% នៃផែនការវិនិយោគលើការធ្វើពិពិធកម្មមុខរបរចិញ្ចឹមជ្រូកជាសហគមន៍ ស្របពេលដែលសហគមន៍វិនិយោគបង្គ្រប់ដោយខ្លួនឯងផ្ទាល់៦០%ទៀត។

សហគមន៍គ្រោងនឹងបោះទុនវិនិយោគរួមគ្នាជាមួយសមាជិករបស់ខ្លួន លើប្រតិបត្តិការ និងការធ្វើផលិតកម្មជ្រូកប្រមាណ ១១មុឺនដុល្លារ ដែលក្នុងនោះសហគមន៍នឹងដើរតួនាទីផ្គត់ផ្គង់ពូជកូនជ្រូក និងចំណីជ្រូកជូនដល់សមាជិក(មេជ្រូកពូជ២០ក្បាល កូន៣០០ក្បាល/ឆ្នាំ ចំណី៣០០តោន/ឆ្នាំ) ដើម្បីយកទៅចិញ្ចឹមបន្តរៀងៗខ្លួន និងផ្គត់ផ្គង់ជ្រូកសាច់ទៅកាន់ទីផ្សារក្នុងបរិមាណប្រហែល ៥០តោន/ឆ្នាំ។
លោក ឃឹម ហ្វីណង់ថ្លែងថា៖ «ក្នុងតួនាទីខ្ញុំជានាយកគម្រោងថ្មីនៃក្រសួងកសិកម្ម ពិតជាសប្បាយចិត្តដែលបានឃើញបងប្អូនកសិករយើងចាប់ផ្តើមធ្វើការរួមគ្នាដោយទំនុកចិត្តនិងភាពជឿជាក់ខ្ពស់តាមរយៈការដាក់ទុនវិនិយោគរួមគ្នា ហើយក៏សង្ឃឹមថាសហគមន៍ដ៏មានសក្តានុពលមួយនេះនឹងពិចារណាបង្កើនសមាហរណកម្មរបស់ខ្លួនបន្ថែមទៀត ជាពិសេសការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីទៅប្រែក្លាយខ្លួនទៅសហគមន៍កសិកម្មទំនើបពេញលក្ខណៈសម្បត្តិតែម្តងក្នុងថ្ងៃណាមួយ»៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


