ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីស្នើឱ្យមេដឹកនាំអាស៊ាន ពិភាក្សាពីវិធានការរួម ដើម្បីឆ្លើយតបពន្ធ ត្រាំ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ កាលពីថ្ងៃអាទិត្យបានសន្ទនាទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសអាស៊ានចំនួន ៤ ដើម្បីសម្របសម្រួលការឆ្លើយតបរួមគ្នា លើគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ការិយាល័យសារព័ត៌មានប្រធានាធិបតី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រធានាធិបតី ប្រាបូវូ បានចែករំលែកទស្សនៈតាមរយៈការហៅទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ស៊ុលតង់ប្រ៊ុយណេ ព្រះចៅ Hassanal Bolkiah ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀ និងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong។
ការសន្ទនានោះ បានផ្តោតលើការស្វែងរកការរួបរួមក្នុងអាស៊ាន ដើម្បីប្រឈមមុខនឹងកំណើនសម្ពាធពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានប្រកាសពន្ធឆ្លើយតបឱ្យស្មើភាពគ្នាលើបណ្ដាប្រទេស និងតំបន់ចំនួន ១៨០ ទូទាំងពិភពលោក រួមទាំងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្លុកនេះ ទទួលរងនៅអត្រាខ្ពស់ៗជាងគេ ធៀបនឹងបណ្ដាប្រទេសនៅជុំវិញពិភពលោក ដែលរួមមានកម្ពុជា (៤៩ ភាគរយ) ឡាវ (៤៨ភាគរយ) វៀតណាម (៤៦ ភាគរយ) មីយ៉ាន់ម៉ា (៤៤ ភាគរយ) ថៃ (៣៦ ភាគរយ) ឥណ្ឌូណេស៊ី (៣២ ភាគរយ) ម៉ាឡេស៊ី (២៤ ភាគរយ) ហ្វីលីពីន (១៧ ភាគរយ) និងសិង្ហបុរីទាបជាងគេ (១០ ភាគរយ)។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយមុននោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បាននិយាយថា កិច្ចពិភាក្សានេះ គឺមានគោលបំណងស្វែងរកការឆ្លើយតបជាឯកច្ឆន្ទ ចំពោះពន្ធគយរបស់សហរដ្ឋអាមេរិក។
លោក អាន់វ៉ា បានសរសេរនៅលើទំព័រ X ថា៖ «ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តក្នុងការជំរុញការឯកភាពគ្នាក្នុងចំណោមរដ្ឋជាសមាជិក និងប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងសមធម៌ ក្នុងការចរចាពាណិជ្ជកម្មទាំងអស់ រួមទាំងក្នុងក្របខណ្ឌកិច្ចសន្ទនាអាស៊ាន-អាមេរិក»។
លោកបានបន្ថែមថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននាពេលខាងមុខនៅសប្តាហ៍ក្រោយ នឹងបន្តការពិភាក្សាលើបញ្ហានេះ និងស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ប្រទេសសមាជិកទាំងអស់។
គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អាស៊ាន ដោយពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ៥២០,៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៣ ដែលក្នុងនោះ ការនាំចេញទៅអាមេរិកមានប្រមាណ ៣៩៥ ប៊ីលានដុល្លារ និងការនាំចូលពីអាមេរិកមកវិញ មានប្រមាណ ១២៥,៣ ប៊ីលានដុល្លារ។
ប្រទេសនៅអាស៊ានជាច្រើនដូចជាវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី មានអតិរេកពាណិជ្ជកម្មដ៏ធំជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការឃ្លាំមើលពីរដ្ឋបាល លោក ត្រាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


