ព័ត៌មានអន្ដរជាតិ
Boeing បញ្ជាក់ថា ចិនបដិសេធមិនទទួលយន្តហោះផលិតរួច ដោយសារពន្ធ
ក្រុមហ៊ុនផលិតយន្តហោះ Boeing បានបញ្ជាក់កាលពីម្សិលមិញថា អតិថិជននៅក្នុងប្រទេសចិនបានបដិសេធមិនទទួលយន្តហោះផលិតរួចដែលខ្លួនបានបញ្ជាទិញ ដោយសារតែការដំឡើងពន្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ខណៈដែលយន្តហោះទី៣របស់ Boeing ត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកវិញនាថ្ងៃព្រហស្បតិ៍នេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Kelly Ortberg បាននិយាយកាលពីថ្ងៃពុធ អំឡុងពេលប្រកាសប្រាក់ចំណូលប្រចាំត្រីមាសទី១ថា៖ «ដោយសារតែពន្ធគយ អតិថិជនរបស់យើងជាច្រើននៅក្នុងប្រទេសចិន បានបដិសេធមិនទទួលយកយន្តហោះដែលត្រូវបានបញ្ជូនទៅនោះទេ»។
លោក Ortberg បាននិយាយថា ចិនគឺជាប្រទេសតែមួយគត់ដែលក្រុមហ៊ុន Boeing កំពុងប្រឈមមុខជាមួយនឹងបញ្ហានេះ ហើយក្រុមហ៊ុននឹងបង្ហែរយន្តហោះថ្មីៗទាំងនោះ ទៅឱ្យអតិថិជននៃប្រទេសផ្សេងៗទៀតដែលចង់បាន ដោយសារតែកង្វះខាតជាសកលនៃយន្តហោះពាណិជ្ជកម្មថ្មីៗ។
គួរគូសបញ្ជាក់ថា មុនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បំផ្ទុះសង្រ្គាមពាណិជ្ជកម្ម យន្តហោះពាណិជ្ជកម្មត្រូវបានជួញដូរទូទាំងពិភពលោក ដោយមិនបង់ពន្ធនោះទេ ក្រោមកិច្ចព្រមព្រៀងអាកាសចរណ៍ស៊ីវិលឆ្នាំ ១៩៧៩។

ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ចិនដែលបញ្ជាទិញយន្តហោះ Boeing ឥឡូវនេះ អាចរងផលប៉ះពាល់យ៉ាងខ្លាំងដោយពន្ធសងសឹក ១២៥ ភាគរយ ដែលចិនដាក់លើទំនិញនាំចូលពីអាមេរិក។ យន្តហោះ 737 MAX ថ្មី មានតម្លៃទីផ្សារប្រហែល ៥៥ លានដុល្លារ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ IBA ។ ពន្ធ ១២៥ ភាគរយ មានន័យថា តម្លៃយន្តហោះនឹងកើនលើសនោះខ្ពស់ជាងទ្វេដង។
ក្រោមការបដិសេធរបស់អតិថិជនចិន មកទល់ពេលនេះ ក្រុមហ៊ុន Boeing បានបង្ហែរយន្តហោះផលិតរួចម៉ូឌែល 737 MAX 8 ចំនួន ៣ គ្រឿង ត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយ។
ភាគីចិន ក៏ដូចជារដ្ឋាភិបាលចិន មិនទាន់បានបកស្រាយយ៉ាងណាទេ ចំពោះការបដិសេធមិនទទួលយន្តហោះទាំងនោះ។
បើតាមប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Boeing លោក Brian West ប្រទេសចិនរួមចំណែកប្រហែល ១០ ភាគរយ នៃការបញ្ជាទិញយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ លោកបន្ថែមថា ដើមឡើយ ក្រុមហ៊ុន Boeing គ្រោងផ្គត់ផ្គង់យន្តហោះថ្មីប្រហែល ៥០ គ្រឿងទៅកាន់ប្រទេសចិនក្នុងឆ្នាំនេះ ហើយឥឡូវនេះកំពុងវាយតម្លៃជម្រើសសម្រាប់ការធ្វើទីផ្សារឡើងវិញនូវយន្តហោះចំនួន ៤១ គ្រឿង ដែលបានផលិតរួចហើយ ឬកំពុងដំណើរការផលិត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


